ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឃាត់ខ្លួនមន្ត្រីសាលាឃុំវាលពន់ម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្តទឹកប្រាក់ជាង២០ម៉ឺនដុល្លារ!!

ឃាត់ខ្លួនមន្ត្រីសាលាឃុំវាលពន់ម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្តទឹកប្រាក់ជាង២០ម៉ឺនដុល្លារ!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

ឃាត់ខ្លួនមន្ត្រីសាលាឃុំវាលពន់ម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្តទឹកប្រាក់ជាង២០ម៉ឺនដុល្លារ!!

 

(ភ្នំពេញ) ៖ បុរសម្នាក់ដោយមានការអះអាងថាជាមន្ត្រីបម្រើ ការងារ នៅសាលាឃុំមួយក្នុងស្រុកថ្ពង ខេត្តកំពងស្ពឺ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្តដែលមានទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក ។

បុរសនោះឈ្មោះ ថា ប៊ុនថន អាយុ២៨ ឆ្នាំ មុខរបរ ជានិស្សិត មានទីលំនៅភូមិរាមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ អង្គហេតុពីការឃាត់ខ្លួនបុរសនោះត្រូវបានគេដឹងថា គឺជាការធ្វើឡើងតាមពាក្យបណ្តឹងរបស់អាជីវករម្នាក់ ប្តឹងចោទប្រកាន់ឈ្មោះ ថា ប៊ុនថន ដែលជាមនុស្សរាប់អានគ្នា កាលពីអំឡុងខែមករា ឆ្នាំ២០២២ បានទៅខ្ចីប្រាក់ពីដើមបណ្តឹងថា យកទៅធ្វើដើមទុនពង្រីកមុខរបររកស៊ី ដំបូងខ្ចីត្រឹម ៥.៥០០ ដុល្លារអាមេរិកប៉ុណ្ណោះទេ ហើយក៏សងវិញគ្រប់ចំនួន ។
ក្រោយ មកទៀតជនសង្ស័យ ចេះតែទៅទទូចខ្ចីប្រាក់ពីដើមបណ្តឹងជាបន្ត បន្ទាប់ ម្តង ១០ ០០០ ម្តង ២០ ០០០ ដុល្លារ មានពេលខ្លះខ្ទង់ ពាន់ដុល្លារ ខ្ចីចំនួន១០ លើក សរុបទាំងអស់ ២០៥.២១៦ អាមេរិក ។ បានជាដើមបណ្តឹងចេះតែឲ្យខ្ចីតាមតម្រូវការនោះ ដោយទុកចិត្ត ជនសង្ស័យជាមន្ត្រីបម្រើការងារនៅសាលាឃុំ ហើយក៏ជាមនុស្សរាប់អានគ្នាជិតស្និតទៀតផង ដែលមិនអាចក្បត់កិច្ចសន្យានោះទេ ទីបំផុតបានត្រឹមចម្លើយមកវិញថា “គេនៅតែសងដោយមិនគេចវេសពីបំណុលនោះឡើយ” ។
ប៉ុន្តែការសន្យាដោយបានទុកពេលជាច្រើនលើក ទំនងមិនអាចជឿទុកចិត្តបាន ទើបដើមបណ្តឹងសម្រេចចិត្តប្តឹងសមត្ថកិច្ច ឲ្យចាត់ការលើបុគ្គលរូបនោះតាមផ្លូវច្បាប់ ។ ជនសង្ស័យកំពុងស្ថិតនៅក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕សហការី

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.