ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

លោក ជ័យសុន៖ អាជ្ញាធរមូលដ្ឋានត្រូវខិតខំផ្សព្វផ្សាយនូវស្នាដៃ និងសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងាររបស់យើងផ្ទាល់ និងត្រូវវាយបក នូវរាល់ព័ត៌មានមិនពិត ដែលមានចេតនាវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា

លោក ជ័យសុន៖ អាជ្ញាធរមូលដ្ឋានត្រូវខិតខំផ្សព្វផ្សាយនូវស្នាដៃ និងសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងាររបស់យើងផ្ទាល់ និងត្រូវវាយបក នូវរាល់ព័ត៌មានមិនពិត ដែលមានចេតនាវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង៖លោក ជ័យសុន  ប្រធានក្រុមបេក្ខជនទទួលចុះស្រុករមាសហែក និងស្រុករំដួល បេក្ខជនពេញសិទ្ធិសម្រាប់មណ្ឌលស្វាយរៀងជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវខិតខំផ្សព្វផ្សាយនូវស្នាដៃ និងសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងាររបស់យើងផ្ទាល់ និងត្រូវវាយបក នូវរាល់ព័ត៌មានមិនពិត ដែលមានចេតនាវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា។

ការជម្រុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលរបស់ក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ គណបក្សប្រជាជនកម្ពុជាស្រុកនៅសាលប្រជុំទីចាត់ការ
គណបក្សប្រជាជនកម្ពុជាស្រុករមាសហែក។

ក្នុងឪកាសនោះ លោកស៊ូម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានថ្លែងពីសមិទ្ធិផលនានា ជាច្រើននៅស្រុករមាសហែកដោយអាជ្ញាធរមូលដ្ឋានតែងតែ ខិតខំដោះស្រាយរាល់បញ្ហាដែលជាសំណូម ពររបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា ពិសេសការអភិវឌ្ឍ លើគ្រប់វិស័យតាមការជាក់ស្ដែង ក្នុងមូលដ្ឋាននីមួយៗដើម្បីព្រីង និងលើកកម្ពស់ថែមទៀតនៅជំនឿទុកចិត្ត និងការគាំទ្ររបស់ ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជាយើង។ (សំណូមពររបស់ប្រជាពលរដ្ឋមានបញ្ហា៖ ភ្លើង អគ្គសនី និងផ្លូវតាមភូមិ ឃុំ)ពិសេសមានលោកនាយឧត្តមសេនីយ៏សៅសុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនវិះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកដែលតែងតែគិតគូសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុករមាសហែកទាំងមូល។

លោក ជ័យសុន  ប្រធានក្រុមបេក្ខជនទទួលចុះស្រុករមាសហែក និងស្រុករំដួល បេក្ខជនពេញសិទ្ធិសម្រាប់មណ្ឌលស្វាយរៀង បានដាក់ចេញនូវកិច្ចការសំខាន់ៗមួយចំនួន ដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្រ របស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២ ៣នាពេលខាងមុខ មានដូចជា៖ក្រុមការងារ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ដោយពង្រាយដល់គ្រប់ភូមិ។

ត្រូវពង្រឹង ពង្រីកសមាជិកបក្ស អប់រំនយោបាយ និងសតិអារម្មណ៍, ត្រូវមានមន្ត្រីប្រចាំការ នៅតាមស្នាក់ការបក្ស និងត្រូវគិតគូររៀបចំស្លាកសញ្ញាគណបក្សឱ្យបានស្អាតសមរម្យ។
ជំរុញសកម្មភាព ចលនាមហាជន យុវជន ស្ត្រី អាជីវករ អ្នករកស៊ីក្រៅប្រព័ន្ធ អាចារ្យ ព្រះសង្ឃ និងមន្ត្រីចូលនិវត្តន៍។ល។

លោកបានបន្ថែមថា មន្ត្រីបង្គោល មេភូមិ ក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការ ត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អគ្រប់គ្រងឱ្យបានល្អ សមាជិកបក្សចេញទៅក្រៅខេត្ត ក្រៅប្រទេស ធ្វើយ៉ាងណាសម្រួលឱ្យពួកគាត់បានមកចូលរួមបោះឆ្នោត
ពង្រឹងសាមគ្គីភាព ឯកភាព គ្នាទៅវិញទៅមក ទាំងក្នុងអង្គការចាត់តាំងបក្ស និងក្រុមការងារគ្រប់ជាន់ថ្នាក់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.