ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោក ហ៊ុន ម៉ានី អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ DBST ប្រវែងជិត ៨គីឡូម៉ែត្រក្នុងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

លោក ហ៊ុន ម៉ានី អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ DBST ប្រវែងជិត ៨គីឡូម៉ែត្រក្នុងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ ជាការពិតណាស់ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូននៅជនបទពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច សង្គមកិច្ចរវាងតំបន់ជនបទ និងទីប្រជុំជន។ វិស័យនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ ក្នុងតំបន់ឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាជននៅតាមជនបទ។

ជាក់ស្តែងព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ DBST ប្រវែង៧,៨០០ម៉ែត្រ ក្នុងភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកពង់ស្ពឺ ព្រមជាមួយប្រធានក្រុមការងារចុះជួយស្រុក-ឃុំ ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ជាធម្មតាក្នុងដំណើរការសាងសង់ផ្លូវ វាអាចហុយឱ្យហើយខែក្ដៅស្ងួតបែបនេះ វារឹតតែហ៊ុយទៀត បើដូច្នេះហើយសូមបងប្អូនមានការយោគយល់ក្នុងពេលលោកយាយ លោកតា ពុកម៉ែ មាមីង បងប្អូន ធ្វើដំណើរកាត់តំបន់ការសាងសង់ហ្នឹងវាត្រូវតែហុយវាមានការលំបាកខ្លះមកសុំឱ្យយោគយល់ដល់បងជាកងវិស្វកម្មសាងសង់ផ្លូវនេះផង។

ជាពិសេសសុំឱ្យមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ពេលផ្លូវសាងសង់រួចរាល់ហើយ សូមកុំលឿនពេកប្រយ័ត្នជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ពេលនេះកើតឡើងដោយសារមនុស្ស ហើយអត្រាស្លាប់ដោយជំងឺកូវីដ១៩ លែងសោះតែនៅសល់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃប្រមាណ ០៧នាក់។ ឧប្បត្តិហេតុនោះតែពេលខ្លះកើតដោយសារតែទឹកប្តូរនិស្ស័យ (ស្រា) ក្នុងខ្លួនពេលស្រវ៉ឹងហ្នឹងហ៊ានខ្លាំងជាងមុន បើកលឿនជាងមុនទើបកើតឡើងនៅគ្រោះថ្នាក់ចរាចណ៍បែបនេះ។

លោកតំណាងរាស្ត្រ បានបន្តថា ការស្ថាបនាការជួសជុល លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គមនាគមន៍ និងសេវាសាធារណៈ បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សគ្រប់ទីកន្លែង ដែលបានជួយជំរុញឱ្យមានកំណើន សេដ្ឋកិច្ច ការងារ សមធម៌ និងប្រសិទ្ធភាព ជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ជាពិសេសតំបន់ជនបទនៅទូទាំងខេត្ត។

លើសពីនេះ ការតភ្ជាប់បណ្តាញផ្លូវជនបទ បានបង្កភាពងាយស្រួល លើផ្នែកគមនាគមន៍ដឹកជញ្ជូន។ ពេលនេះយើងបាននឹងកំពុងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលកៅស៊ូ និងក្រាលបេតុងនាពេលនេះ ដែលជាគម្រោងកែលម្អផ្លូវជនបទជំហ៊ានពីរក្នុងគោលបំណងសំខាន់ធ្វើឱ្យមានលក្ខណៈល្អប្រសើរដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋចំណេញ ពេលវេលាកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនផលិតផល ក៏ដូចជាកសិផល ទៅកាន់ទីផ្សារ និងមានភាពងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានស្ថាបនាសមិទ្ធផលនេះឡើង ដែលអនុវត្តដោយកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ លើចម្ងាយផ្លូវប្រវែង ៧,៨០០ម៉ែត្រ និងទទឹង ៩ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៨ ក្នុងនោះឃុំស្ពឺ ៦ភូមិ និងឃុំសែនដី ២ភូមិ។

ហើយអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយគាំទ្រ និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងជួយថែរក្សាការពារសមិទ្ធផលដែល បានកសាងឡើងនាពេលនេះ ជាគុណប្រយោជន៍ដល់សាធារណៈ ពីព្រោះផ្លូវគឺជាសសៃឈាមសម្រាប់ធ្វើចរាចរណ៍ទៅមក ដូចដែលពាក្យចាស់លោកពោថា «មានផ្លូវគឺមានសង្ឃឹម» ជាពិសេសជាងនេះទៅទៀត គឺសម្រាប់តភ្ជាប់ពីភូមិ ឃុំមួយ ទៅភូមិ ឃុំមួយទៀត ហើយជួយសម្រួលដល់ការធ្វើចរាចរណ៍ទៅមកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.