ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ស្នងការខេត្តកែប ចែករំលែកបទពិសោធន៍មួយក្នុងមូលដ្ឋាន ដោយជនល្មើសបង្វែរឿងឃាតកម្ម ទៅជាបទល្មើសគ្រោះថ្នាក់ចរាចរណ៍, សមត្ថកិច្ចបំបែកសំណុំរឿងនេះដោយជោគជយ័

ស្នងការខេត្តកែប ចែករំលែកបទពិសោធន៍មួយក្នុងមូលដ្ឋាន ដោយជនល្មើសបង្វែរឿងឃាតកម្ម ទៅជាបទល្មើសគ្រោះថ្នាក់ចរាចរណ៍, សមត្ថកិច្ចបំបែកសំណុំរឿងនេះដោយជោគជយ័

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន ស្នងការនគរបាលខេត្តកែប តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានចែករំលែកនូវបទពិសោធន៍មួយដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់លោក ដោយក្រុមជនល្មើសបានបង្វែរឿងឃាតកម្ម ទៅជាបទល្មើសគ្រោះថ្នាក់ចរាចរណ៍ ដើម្បីបំភាន់សមត្ថកិច្ច។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកែប» លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន បានគូសបញ្ជាក់ថា បើទោះបីក្រុមជនល្មើសបានបង្វែរឿងរ៉ាវ ដើម្បីបន្លំសមត្ថកិច្ចយ៉ាងណាក៏ដោយនោះ ប៉ុន្ដែក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបំបែកសំណុំរឿងមួយនេះ បានដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនជនដៃដល់ ព្រមទាំងអ្នកពាក់ព័ន្ធ សរុបចំនួន៧នាក់ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយក្រុមជនល្មើសបានវាយជនរងគ្រោះ បណ្តាលឲ្យស្លាប់រួចបានដឹកសពទៅទំលាក់ចោលនៅកន្លែងស្ងាត់លើផ្លូវលំ ក្នុងភូមិ ឃុំកើតហេតុ។ បន្ទាប់មកជនសង្ស័យ បានទាក់ទងតាមរយៈទូរស័ព្ទទៅសាច់ញាតិជនរងគ្រោះ ថាជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ (ក្នុងហេតុការណ៍ខាងលើនេះ សាច់ញាតិជនរងគ្រោះពុំបានរាយការណ៍ជូនសមត្ថកិច្ចនោះទេ)។

លុះដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ សាច់ញាតិជនរងគ្រោះសង្ស័យថា ការស្លាប់របស់ជនរងគ្រោះ គឺពុំមែនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ ពួកគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាន នគរបាលស្រុកដំណាក់ចង្អើរ។ ក្រោយទទួលបានបណ្ដឹងពីសាច់ញាតិជនរងគ្រោះ កម្លាំងនគរបាលការិយាល័យជំនាញបានសហការ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ខាងលើ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.