ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ប្រកាសចូលកាន់តំណែងអភិបាលរងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, លោក លីម ស៉ីលាង ទើបប្រកាសចូលកាន់តំណែង ប្ដេជ្ញាខិតខំប្រឹងប្រែងបម្រើការងារជូនពលរដ្ឋ

ប្រកាសចូលកាន់តំណែងអភិបាលរងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, លោក លីម ស៉ីលាង ទើបប្រកាសចូលកាន់តំណែង ប្ដេជ្ញាខិតខំប្រឹងប្រែងបម្រើការងារជូនពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាយ)៖ លោក លីម ស៊ីលាង ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាអភិបាលរងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាផ្លូវការ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងឲ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល រួមទាំងមន្រី្ដស្រុក និងប្រជាពលរដ្ឋប្រមាណជិត២០០នាក់។

នាឱកាសនោះ លោក លីម ស៊ីលាង បានធ្វើការប្តេជ្ញាចិត្ត ដូចខាងក្រោម៖

*ទី១៖ ប្តេជ្ញាគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញច្បាប់គោលនយោបាយ និងលិខិតបទ ដ្ឋានគតិយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួង ស្ថា ប័ននានា រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ជាពិសេសរក្សាការពារឲ្យបានជាដាច់ខាតនូវ សុខសន្តិភាព ស្ថិរភាពសង្គម សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រតិបត្តិជាប្រចាំនូវយុទ្ធនា ការលុបបំបាត់គ្រឿងញៀន ការពារធនធានធម្មជាតិ និងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

*ទី២៖ ប្ដេជ្ញាលើកកម្ពស់គុណភាព តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ឲ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ស្របតាមគោលការណ៍ នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្របតាមនយោបាយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកពង្រឹងអភិបាលកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយភាពក្រីក្រ។

*ទី៣៖ ចូលរួមអនុវត្តន៍កម្មវិធីកំណែទម្រង់ឲ្យបានស៊ីជម្រៅជាមួយក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានដើម្បី សហការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាលតាមរយៈការចុះមូលដ្ឋាន ជាពិសេសបេជ្ញាចិត្តអនុវត្តរាល់សេចក្តីសម្រេច រាល់គោលនយោបាយក្រប ខណ្ឌយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំដែលបានកំណត់ដាក់ចេញដោយថ្នាក់លើ។

*ទី៤៖ ប្ដេជ្ញាពង្រឹងរបៀបរបបធ្វើការ និងទំនាក់ទំនងល្អរវាងក្រុមប្រឹក្សា គណៈអភិបាលស្របទៅតាម ខ្លឹម សារ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាល ស្រុក ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សា គណៈ អភិបាលខណ្ឌ ព្រមទាំងការណែនាំនានា របស់ក្រសួងមហាផ្ទៃ ដោយឈរលើគោលការណ៍ រដ្ឋបាលឯកភាព ដើម្បីធានាភាពជាម្ចាស់ក្នុងការអនុវត្តការងារឲ្យបានកាន់តែមានប្រសិទ្ធភា ពចំទិសដៅ និងឆ្លើយតបទាន់ពេលវេលានូវតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

*ទី៥៖ ប្តេជ្ញាពង្រឹងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ល្មើសច្បាប់ក្រុមជនក្មេងទំនើង និងសហការយកចិត្តទុកដាក់អនុវត្តនូវយុទ្ធនាការ រឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការគ្រប់គ្រងគ្រោះ មហន្តរាយព្រម ទាំងខិតខំដោះស្រាយនូវបញ្ហាទំនាស់ដីធ្លី នៅសេសសល់ នៅក្នុងមូលដ្ឋានស្រុកឲ្យទទួលបានលទ្ធផលល្អ។

*ទី៦៖ ប្តេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៃគណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជការក្រោមឱវាទកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលឃុំឲ្យបានរឹងមាំ និងការពង្រឹងភាពជាដៃគូល្អប្រសើរជាមួយវិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា ដើម្បីបន្តរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និង ការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.