ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោក កែវ រតនៈ ស្នេីរពលរដ្ឋស្រុកកណ្តៀង និងស្រុកក្រគរ បន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត

លោក កែវ រតនៈ ស្នេីរពលរដ្ឋស្រុកកណ្តៀង និងស្រុកក្រគរ បន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានស្នេីប្រជាពលរដ្ឋ ឃុំស្រែស្តុក ស្រុកកណ្តៀង និងឃុំអន្សាចំបក់ ស្រុកក្រគរ បន្តគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបាននូវសមិទ្ធិផលថ្មីៗជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន។

លោក កែវ រតនៈ បានលើកឡើងបែបនេះនាពេលកន្លងទៅថ្មីៗនេះ​ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន២ទីតាំងផ្សេងគ្នា គឺទី១៖​ នៅអគារទួលសុវត្ថិភាពភូមិក្តីឈ្វិត ឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួន៣៤០០នាក់ និងទី២៖នៅរមណីដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ ភ្នំនាគស ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ចំនួន២​ ២៧៥នាក់។

លោក កែវ រតនៈ ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ ដោយបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រជាពលរដ្ឋឃុំស្រែស្តុក ស្រុកកណ្តៀង និងឃុំអន្សាចំបក់ ស្រុកក្រគរ ដែលជានិច្ចកាលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ និងសូមឲ្យការគាំទ្រនេះបន្តទៅទៀត ដើម្បីទទួលបាននូវសមិទ្ធិផលធំៗថ្មីៗជាច្រើន គឺជាតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន។

លោកក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ គ្រប់ថ្នាក់ ដែលបានផ្តល់ការគាំទ្រទាំងធនធាន និងស្មារតី ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានលទ្ធភាព ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន​ និងបានបញ្ជាក់ថា រយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ ប្រជាពលរដ្ឋពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួល ដ៏ស្មុគស្មាញ នៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសក្រុមប្រឆាំងជ្រុលនិយមមួយចំនួន នៅតែបន្តរកគ្រប់វិធី បង្កឲ្យមានភាពចលាចល វឹកវរក្នុងសង្គម ដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

លោកបានលើកឡើងថា ក្នុងរយៈពេលជាង៤៤ឆ្នាំ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ដោយមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្ត មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខ ពិតជាមានកិច្ចការជាច្រើនដែលត្រូវអនុវត្ត ដើម្បីអនាគត និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋយើង។

លោកបានឱ្យដឹងទៀតថា សមិទ្ធិផលដែលកើតមានរហូតមកដល់ពេលនេះ គឺផ្តើមចេញពីសន្តិភាព ស្ថេរភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារឡើងវិញតាំងពីបាតដៃទទេ ហេតុនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជួយថែរក្សាការពារកុំឲ្យធ្លាក់ទៅលើដៃក្រុមប្រឆាំងជ្រុលនិយម។ ហើយនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គឺជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ហេតុនេះក្នុងនាមជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ សូមឲ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

លោកក៏បានក្រើនរំលឹកដល់ក្រុមការងារ និងអាជ្ញាធរដែនដី ត្រូវបន្តការខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ត្រូវមានព្រហ្មវិហារធម៌ទាំង៤ និងមានសុឆន្ទះកុំបង្កឲ្យមានការថ្នាំងថ្នាក់ ដល់អារម្មណ៍ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ជូនវត្ថុកំដៃដល់អ្នកចូលរួមមួយចំនួនផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.