ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដាក់ពន្ធនាគារ ឈ្មួញលក់ផ្ទះល្វែងម្នាក់ ករណីចេញសែកស្អុយជាង១០ ម៉ឺនដុល្លារ

ដាក់ពន្ធនាគារ ឈ្មួញលក់ផ្ទះល្វែងម្នាក់ ករណីចេញសែកស្អុយជាង១០ ម៉ឺនដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នរឿងចេញសែកស្អុយ។

សូមជម្រាបថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មួញរកស៊ីទិញលក់ដីធ្លី និងសាងសង់ផ្ទះល្វែងលក់ម្នាក់ ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺពាក់ពន្ធលើ ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន”ប្រើប្រាស់សែកស្អុយប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក”ប៉ុន្តែបុគ្គលនោះមិនបានចូលខ្លួនតាមដីកាបញ្ជាទេ ទើបតំណាងអយ្យការសម្រេចឲ្យសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញនាំខ្លួន ស្មើនិងចាប់ ខ្លួន ដើម្បីយកមកសាកសួរពាក់ពន្ធលើការចោទប្រកាន់នោះ ។

ជនសង្ស័យឈ្មោះ ម៉ាញ សុចិន្តា ភេទប្រុស អាយុ ៤១ឆ្នាំ  មុខរបររកស៊ីទិញលក់ដីធ្លី ស្នាក់នៅផ្ទះលេខ៤៣ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១៩០ អ.យ.គ របស់លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឈ្មោះ ម៉ាញ សុចិន្តា ត្រូវចូលខ្លួនឲ្យបានមុនថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរនិងស្តាប់ចម្លើយ ពីដំណើររឿង.មិនបំពេញកាតព្វកិច្ចចំពោះឧបក រណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ ប៉ុន្តដោយ សារតែជនសង្ស័យមិនគោរពតាមដីកាបញ្ជាឲ្យចូលខ្លួន ចំនួន២ លើករួចមកហើយនោះ និងបានព្យាយាមគេចខ្លួច ទើបតំណាងអយ្យការសម្រេចឲ្យសមត្តកិច្ចកងរាជអាវុធហត្ថនាំខ្លួនតែម្តង ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.