ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

វេទិកាសន្តិភាពកម្ពុជា សហការជាមួយរដ្ឋបាលស្រុកមោងឬស្សី បើកវេទិកាសាធារណៈ ក្រោមប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព»

វេទិកាសន្តិភាពកម្ពុជា សហការជាមួយរដ្ឋបាលស្រុកមោងឬស្សី បើកវេទិកាសាធារណៈ ក្រោមប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ រសៀលថ្ងៃទី១១ ឧសភា ២០២៣នេះ វេទិកាសន្តិភាពកម្ពុជា-Cambodia Peace Forum បានសហការជាមួយរដ្ឋបាលស្រុកមោងឬស្សី បើកវេទិកាសាធារណៈក្រោមប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព» នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងស្រុកសរុប ៦៥៩ នាក់ ។

ក្នុងឱកាសនោះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានលើករំលឹកឡើងអំពី ប្រវត្តិនៃការកសាងសន្តិភាព អំពីគុណតម្លៃនៃសន្តិភាព ព្រមជាមួយនូវកាតព្វកិច្ចរបស់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមការពារសន្តិភាព ដែលជាមរតកនយោបាយប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសសន្តិភាពនៃកម្ពុជា ។

ខ្លឹមសារជារួមនៃ វេទិកាសាធារណៈនេះគឺ វេទិកាសន្តិភាពកម្ពុជា បានដាក់ចេញនូវពាក្យស្លោកចំនួន ៣ឃ្លាគឺ ៖ ១. សូមបងប្អូនចេញទៅបោះឆ្នោតដើម្បីសន្តិភាព, ២. ប្រើសន្លឹកឆ្នោតបងប្អូនការពារសន្តិភាព និង ៣. ការពារសន្តិភាពដើម្បីបន្តការអភិវឌ្ឍ។

នាចុងបញ្ចប់កម្មវិធីមុនទទួលទានអាហារសាមគ្គី បងប្អូន លោកតា លោកយាយ ប្រជាពលរដ្ឋ ព្រមទាំងយុវជនអ្នកគ្រប់អាយុបោះឆ្នោតទាំងអស់ ដែលបានអញ្ជើញចូលរួម បានលើកដៃប្តេជ្ញាថា៖ ពួកគាត់ទាំងអស់គ្នា នឹងចេញទៅបោះឆ្នោតទាំងអស់គ្នា ! ហើយបោះឆ្នោតដើម្បីការពារសន្តិភាព… ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.