ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អភិបាលខេត្តកែប៖ កំពង់ផែសេះស សម្រេចបានប្រមាណ៧០ភាគរយ គ្រោងបញ្ចប់នៅពេលឆាប់ៗខាងមុខ, ខណៈកំពង់ផែថ្មីមួយទៀត កំពុងស្នើសុំវិនិយោគ

អភិបាលខេត្តកែប៖ កំពង់ផែសេះស សម្រេចបានប្រមាណ៧០ភាគរយ គ្រោងបញ្ចប់នៅពេលឆាប់ៗខាងមុខ, ខណៈកំពង់ផែថ្មីមួយទៀត កំពុងស្នើសុំវិនិយោគ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ភ្នំពេញ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា កំពង់ផែដឹកទំនិញ (កំពង់ផែសេះស) ដែលវិនិយោគដោយវិស័យឯកជននោះ រហូតមកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ៦០-៧០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅពេលឆាប់ៗ ខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ រប​ស់រដ្ឋបាលខេត្តកែប» លោក សោម ពិសិដ្ឋ បានអះអាងថា ទន្ទឹងនឹងកំពង់ផែសេះស ដែលកំពុងដំណើរការសាងសង់នេះ ក៏មានកំពង់ផែថ្មីមួយទៀត ក៏កំពុងស្នើសុំធ្វើការវិនិយោគដោយវិស័យឯកជនផងដែរ។

អភិបាលខេត្តកែប បានថ្លែងយ៉ាងដូច្នេះថា «កំពង់ផែសេះស យើងបានសាងសង់ប្រមាណ៦០ ទៅ៧០ភាគរយហើយ នៅសល់បន្ដនឹងបញ្ចប់១០០ភាគរយ នៅពេលឆាប់ខាងមុខ។ ទន្ទឹមនឹងផែដែលកំពុងដំណើរការកសាង កំពង់ផែមួយទៀតកំពុងស្នើសុំវិនិយោគដីសាធារណៈរបស់រដ្ឋផងដែរ ក្នុងការកសាងកំពង់ផែដឹកទំនិញមួយទៀត»។

បើតាមលោក សោម ពិសិដ្ឋ ទំហំនៃការវិនិយោគកំពង់ផែថ្មីបន្ថែមមួយទៀតនេះ មានតម្លៃប្រហែលជាង១លានដុល្លារ។ ក្នុងនាមរដ្ឋបាលខេត្ដ លោកបានអះអាងថា នឹងខិតខំគៀរគរអ្នកវិនិយោគពិតប្រាកដ ដើម្បីឲ្យចរន្ដនៃការផ្លាស់ប្ដូរទំនិញផ្លូវទឹក ឲ្យបានល្អប្រសើរជាងមុន ជៀសវាងការប្រើប្រាស់ផ្លូវគោក ដែលអាចមានផលប៉ះពាល់ច្រើន។

គួរជម្រាបថា ទីតាំងសាងសង់កំពង់ផែសេះស ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នៅលើផ្ទៃដី៨ហិកតា។ គម្រោងនេះស្ថិតក្នុងគម្រោងសាងសង់ប្រតិបត្តិការ និងផ្ទេរ (BOT) រយៈពេល១៥ឆ្នាំ វិនិយោគដោយវិស័យឯកជន។ កំពង់ផែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលរវាងខេត្តកែប និងកំពត ពិសេសដឹកវត្ថុធាតុដើមបម្រើឲ្យរោងចក្រនានានៅក្នុងខេត្តកំពត។

បើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ គម្រោងនេះត្រូវចំណាយទុនវិនិយោគ ជិត២លានដុល្លារ ហើយអនុញ្ញាតឲ្យរំលស់ទុនមកវិញ តាមរយៈការធ្វើអាជីវកម្មភាស៊ីចំណតជលយាន (កំពង់ផែសេះស) ក្នុងរយៈពេល១៥ឆ្នាំចប់ នឹងបន្ត១៥ឆ្នាំទៀត គិតចាប់ពីចំណតជលយាន បានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០២៣។

ទាក់ទិនគម្រោងសាងសង់ជាក់ស្ដែង តំណាងលោក អ៉ឹង កូវហៃ ដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគ បានប្រាប់បណ្ដាញព័ត៌មាន Fresh News បន្ថែមថា ជាការពិតគម្រោងសាងសង់កំពង់ផែសេះសនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣នេះ ប៉ុន្ដែគម្រោងទាំងមូលត្រូវបានពន្យាពេលដោយសារឧបសគ្គមួយចំនួន ដូចជា វិបត្តិជំងឺកូវីដ១៩, វិបត្តិសេដ្ឋកិច្ចសកល និងកត្តាធម្មជាតិ ដោយសារភ្លៀងធ្លាក់ប៉ះពាល់ដល់ដំណើរការសាងសង់។

តំណាងក្រុមហ៊ុនវិនិយោគកំពង់ផែសេះស បានបន្ដទៀតថា ដោយសារផលប៉ះពាល់មួយចំនួននោះ ការសាងសង់ដែលត្រូវបញ្ចប់ទាំងស្រុងនោះ នឹងត្រូវពន្យាពេលទៅដល់អំឡុងឆ្នាំ២០២៤ ខណៈបច្ចុប្បន្នសំណង់ភាគច្រើនត្រូវបានសាងសង់រួចរាល់។ សំណង់កំពង់ផែសេះស ដែលបានសាងសង់រួចនោះ រួមមាន៖ ការឈូសឆាយសម្អាតការដ្ឋាន, ចាក់បំពេញទីលានកំពង់ផែ, សាងសង់ផែបេតុង ជញ្ជាំងទប់ដី គ្រឹះ, ផ្លូវទឹក, អគារស្នាក់ការជាដើម។

យ៉ាងណាមិញ បើទោះបីជួបនូវផលប៉ះពាល់មួយចំនួនក្ដី តែតំណាងក្រុមហ៊ុនវិនិយោគកំពង់ផែសេះស នៅតែបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំប្រឹងប្រែងបំពេញការងារដែលនៅសេសសល់ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.