ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ កម្មករ-កម្មាការិនីរោងចក្រ ក្នុងទិវាពលកម្មអន្តរជាតិ និងផ្តាំផ្ញើឲ្យនាំគ្នាចូលរួមស្រឡាញ់សន្តិភាព

អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ កម្មករ-កម្មាការិនីរោងចក្រ ក្នុងទិវាពលកម្មអន្តរជាតិ និងផ្តាំផ្ញើឲ្យនាំគ្នាចូលរួមស្រឡាញ់សន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ កម្មវិធីនេះប្រព្រឹត្តទៅនៅរោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានកម្មករ និយោជិត ចូលរួមចំនួន ៥០០នាក់ ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានមានមតិសំណេះសំណាលជាមួយបងប្អូន កូនក្មួយ ជាកម្មករ-កម្មាការិនី និយោជិត សហជីព និងនិយោជក នឹងបានថ្លែងអំណរគុណ និងបានកោដសសើដល់ថៅកែរោងចក្រ ដែលបានសហការរៀបចំពិធីនេះឡើង មួយវិញទៀតបានការអនុវត្តលក្ខណ្ឌការងារបានល្អ មានទំនាក់ទំនងល្អជាមួយ កូនក្មួយជាកម្មករ និយោជិត ដែលមានសហជីពនៅក្នុងរោងចក្រ ជួយសម្របសម្រួលបញ្ហាផ្សេងៗបានល្អទៀតផង។

លោកអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ជូន កូនក្មួយ ជាកម្មករ-កម្មាការិនី និយោជិត សហជីព និងនិយោជកថា កម្ពុជាសព្វថ្ងៃទទួលបានសុខសន្តិភាពពេញលេញ បានធ្វើឲ្យអ្នកវិនិយោគជាច្រើន មានទំនុកចិត្តមកប្រកបមុខរបរនៅកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋមានឱកាសការងារធ្វើគ្រប់ៗគ្នា ដោយឡែកខេត្តកំពង់ស្ពឺ យើងបច្ចុប្បន្នយើងមាន កម្មករ និយោជិត ជិត ១៦០,០០០នាក់ ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន នានា ដែលអាចផ្តល់ប្រាក់ចំណូលច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ខែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ កូនក្មួយជា កម្មករ និយោជិត ជូនដល់ខេត្តកំពង់ស្ពឺយើង បើគិតជាប្រាក់ប្រមាណជាង ៤០០លានដុល្លា ក្នុងមួយឆ្នាំៗ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា ដោយមានសុខសន្តិភាព នេះហើយទើបយើងទាំងអស់គ្នាមានការងារធ្វើ ទទួលបាកប្រាក់ខែច្បាស់លាស់ផ្គត់ផ្គង់គ្រួសារក្នុងនោះយើងក៏ត្រូវតែចូលរួមថែរក្សាការពារ សុខសន្តិភាពឲ្យខានតែបាន ដើម្បីកម្ពុជាបន្តការអភិវឌ្ឍន៍ រីកចំរើនរុងរឿង និងសុខសុវត្ថិភាពសង្គម។

លោកក៏សូមផ្តាំផ្ញើដល់កូនក្មួយទាំងអស់ និងនិយោជក ត្រូវចូលរួមអនុវត្តច្បាប់ស្តីពីការងារ មានបញ្ហាអ្វីសូមធ្វើការសម្របសម្រួលគ្នាដោយការយោគយល់ ក្រោមពាក្យស្លោក «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»​ ចំពោះ កូនក្មួយ ជាកម្មករ និយោជិត មានបញ្ហាដោះស្រាយមិនបាន សូមទំនាក់ទំនងទៅសហជីពមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងទៅ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីជួយសម្របឲ្យអស់ពីលទ្ធភាព ដោយមិនត្រូវធ្វើសកម្មភាពចេញតវ៉ាណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយមន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ចរង់ចាំ ជួយដល់កូនក្មួយពេលមានបញ្ហាម្តងៗ ប្រកបដោយក្រមសីលធម៌ ។

ក្នុងឱកាសនោះ បានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនដល់ កូនក្មួយ ដែលជាកម្មករ និយោជិត បានចូលរួមក្នុងពិធី ប្រកបដោយសេចក្តីសោមនស្សរីករាយ និងស្និតស្នាល ក្រោមម្លប់សន្តិភាព ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.