ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

អភិបាលរងខេត្តស្វាយរៀង៖ ព្រះវិហារនិងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀងបញ្ចុះខណ្ឌសីមានិងឆ្លងនាពេលនេះ កើតចេញពីតំលៃនៃសុខសន្តិភាព

អភិបាលរងខេត្តស្វាយរៀង៖ ព្រះវិហារនិងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀងបញ្ចុះខណ្ឌសីមានិងឆ្លងនាពេលនេះ កើតចេញពីតំលៃនៃសុខសន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង៖ ឯកឧត្តមប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀងបានថ្លែងបញ្ជាក់ថា តម្លៃនៃសុខសន្តិភាពគឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ ហើយ ព្រះវិហារនិងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀងដែលធ្វើពិធីបញ្ចុះខណ្ឌសីមានិងឆ្លងនាពេលនេះ ក៏កើតចេញដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអនុញ្ញាតិ ឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន ។

ការថ្លែងបែបនេះរបស់អភិបាលរងខេត្តស្វាយរៀង ខណៈដែលឯកឧត្តម តំណាងឯកឧត្តមម៉ែន វិបុល អភិបាលខេត្ត អញ្ជើញចូលរួម កាត់ឬសសីមានិងឆ្លងសមិទ្ធផលនានា នៅវត្តក្រសាំងជ្រំស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣ ដែលមានការចូលរួមពីអាជ្ញាធរក្រុង ប្រជាពុទ្ធបរិស័ទជាច្រើនអ្នកផងដែរ។

ថ្លែងក្នុងឱកាសនោះឯកឧត្តមប៉េង ពោធិ៍សា បានថ្លែងផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអនប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងនិងឯកឧត្តមម៉ែន វិបុល អភិបាលខេត្ត ដែលជានិច្ចកាលសម្ដេចនិងឯកឧត្តមអភិបាលខេត្តតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងហើយបានដោះស្រាយនូវទុក្ខលំបាកនានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។

ឯកឧត្តមអភិបាលរងខេត្តក៏បានថ្លែងអំណរគុណដល់សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្ត កសាងព្រះវិហារនិងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀងយើងនេះ ឱ្យលេចជាសមិទ្ធផល រួចរាល់ជាស្ថាពរហើយរៀបចំពិធីបញ្ចុះខណ្ឌសីមានិងឆ្លងដែលមានការចូលរួមពីអាជ្ញាធរ ប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

ឯកឧត្តមប៉េង ពោធិ៍សា ក៏បានថ្លែងអំពាវនាវឱ្យអាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅក្រុងស្វាយរៀង ត្រូវបន្តបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀតត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់និងដោះស្រាយសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឲ្យមានតម្លាភាពនិងគណនីយភាព ជាពិសេសត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែងក្តាប់ឲ្យច្បាស់លាស់ពី កង្វះខាត សំណូមពរ ផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ភាពក្រីក្រ និងជួយលើកកម្ពស់ ជីវភាព រស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះឯកឧត្តមប៉េង ពោធិ៍សានិងក្រុមការងារ ក៏បាននាំនូវបច្ច័យចំនួន ៥លានរៀលប្រគេនដល់វត្តក្រសាំងជ្រំផងដែរ។

           

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.