ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ទេសរដ្ឋមន្ត្រី មាស សុភា ណែនាំអាជ្ញាធរត្រូវកំណត់ឲ្យច្បាស់ តំបន់ដែលត្រូវកាត់ឃ្វៀល និងតំបន់ដែលត្រូវរក្សាទុក នៅសហគមន៍ការពារធម្មជាតិក្នុងខេត្តព្រះវិហារ

ទេសរដ្ឋមន្ត្រី មាស សុភា ណែនាំអាជ្ញាធរត្រូវកំណត់ឲ្យច្បាស់ តំបន់ដែលត្រូវកាត់ឃ្វៀល និងតំបន់ដែលត្រូវរក្សាទុក នៅសហគមន៍ការពារធម្មជាតិក្នុងខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងណែនាំដល់អាជ្ញាធរដែនដី និងជំនាញពាក់ព័ន្ធ ត្រូវកំណត់ឲ្យបានច្បាស់លាស់ តំបន់ដែលត្រូវកាត់ឃ្វៀលដីជូនប្រជាពលរដ្ឋ និងតំបន់ដែលមិនត្រូវកាត់ឃ្វៀលជូនប្រជាពលរដ្ឋ។

ការថ្លែងណែនាំរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការ ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីបានស្តាប់បទបង្ហាញស្តីពីអនុក្រឹត្យលេខ២៤៥អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិលើផ្តៃដីទំហំ សរុប៩៣៣,៥៧៧ ដោយលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្ត និងបទបង្ហាញស្តីពីនីតិវិធី នៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ ដោយលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏ដូចជាមតិស្វាគមន៍របស់អភិបាលខេត្តព្រះវិហាររួចមក លោកទេសរដ្ឋមន្ត្រី មាស សុភា បានណែនាំក្រុមការងារថ្នាក់ខេត្ត ស្រុក ត្រូវសកម្មក្នុងការផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ពីអនុក្រឹត្យនេះ ពិសេសអាជ្ញាធរ ភូមិ ឃុំ ដឹងច្បាស់ហើយ ថាតើកន្លែងណាដែលត្រូវរក្សាទុក និងកន្លែងណាដែលត្រូវកាត់ឃ្វៀលជូនគាត់។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងរំលឹកផងដែរថា ក្រោយឆ្នាំ១៩៧៩ យើងមិនទាន់មានបញ្ហាដីធ្លីនោះទេ ទី១ដោយសារយើងមិនទាន់មានកំណើនប្រជាជន និងទី២យើងមិនទាន់មានទីផ្សារសេរី។ ប៉ុន្តែសព្វថ្ងៃនេះបញ្ហាដីធ្លីជាបញ្ហាអាទិភាពដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ។ លោកក៏បានចាត់ទុកអនុក្រឹត្យលេខ២៤៥ ជាត្រីវិស័យមួយងាយស្រួលឲ្យយើងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ បានយ៉ាងមានប្រសិទ្ធភាពនឹងស្របទៅតាមច្បាប់៕

ដោយ លឹម សាវុធ

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.