ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

កាកបាទក្រហមខេត្តកំពង់ឆ្នាំង នាំយកអំណោយផ្ដល់ជូនស្ត្រីមេម៉ាយក្រីក្រ និងកំពុងមានជំងឺរស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ

កាកបាទក្រហមខេត្តកំពង់ឆ្នាំង នាំយកអំណោយផ្ដល់ជូនស្ត្រីមេម៉ាយក្រីក្រ និងកំពុងមានជំងឺរស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង៖ លោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមនិងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ទៅផ្តល់ជូនស្ត្រីមេម៉ាយក្រីក្រ និងមានជំងឺ រស់នៅក្នុងភូមិអូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

លោកស្រី កែ ច័ន្ទមុន្នី បានថ្លែងទៅកាន់គ្រួសារក្រីក្រ និងអាជ្ញាធររួមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងពិធីផ្ដល់អំណោយជូនគ្រួសារខាងលើនេះថា កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺតែងយកចិត្តទុកដាក់គិតគូរដោះស្រាយចំពោះប្រជាពលរដ្ឋក្រីក្រខ្វះខាត និងជួបការលំបាកផ្សេងៗ នៅគ្រប់មូលដ្ឋាន ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយអ្វីឡើយ ទីណាដែលប្រជាពលរដ្ឋមានការលំបាកមានគ្រោះភ័យ ទីនោះមានកាកបាទក្រហមចុះសួរសុខទុក្ខ និងផ្ដល់អំណោយសង្គ្រោះជាប់ជានិច្ច។

ជាក់ស្ដែងដូចក្នុងពេលនេះ សាខាកាកបាទក្រហមស្រុក និងខេត្ត បានផ្ដល់ជូនស្ត្រីមេម៉ាយក្រីក្រ និងមានជំងឺ មានអង្ករ២បេ ស្មើ៥០គីឡូ, ទឹកត្រីពីរយួរ, ទឹកស៉ីអ៉ីវពីយួរ, ត្រីខ២យួរ និងថវិកាចំនួន១លានរៀល។

លោកស្រីអ្នកតំណាងរាស្ត្រ ក៏បានផ្ដាំផ្ញើដល់ស្ត្រីឈ្មោះ ម៉ោល ម៉ៅ និងកូនៗឲ្យត្រូវចេះថែទាំសុខភាពឲ្យបានល្អ ពិសេសស្ត្រីដែលជាម្ដាយ ដែលកំពុងមានជំងឺត្រូវគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដែលនឹងត្រូវនាំយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ ដើម្បីឲ្យឆាប់បានជាសះស្បើយ នឹងឆាប់បានវិលត្រឡប់មកកាន់ផ្ទះសំបែងដើម្បីមើលថែកូនចៅវិញ។

ចំពោះអាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋដែលនៅផ្ទះជិតខាង សូមជួយមើលការខុសត្រូវដល់កូនៗ និងចៅៗរបស់ស្ត្រីឈ្មោះ ម៉ោល ម៉ៅ ផងខណៈដែលគាត់ត្រូវទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញមួយរយៈនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.