ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

អភិបាលរងខេត្តស្វាយរៀង៖ ព្រះវិហារនិងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀងបញ្ចុះខណ្ឌសីមានិងឆ្លងនាពេលនេះ កើតចេញពីតំលៃនៃសុខសន្តិភាព

អភិបាលរងខេត្តស្វាយរៀង៖ ព្រះវិហារនិងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀងបញ្ចុះខណ្ឌសីមានិងឆ្លងនាពេលនេះ កើតចេញពីតំលៃនៃសុខសន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង: លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀងបានថ្លែងបញ្ជាក់ថា តម្លៃនៃសុខសន្តិភាពគឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ ហើយ ព្រះវិហារនិងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀងដែលធ្វើពិធីបញ្ចុះខណ្ឌសីមានិងឆ្លងនាពេលនេះ ក៏កើតចេញដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអនុញ្ញាតិ ឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន ។

ការថ្លែងបែបនេះរបស់អភិបាលរងខេត្តស្វាយរៀង ខណៈដែលឯកឧត្តម តំណាងល៩កម៉ែន វិបុល អភិបាលខេត្ត អញ្ជើញចូលរួម កាត់ឬសសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តក្រសាំងជ្រំស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣ ដែលមានការចូលរួមពីអាជ្ញាធរក្រុង ប្រជាពុទ្ធបរិស័ទជាច្រើនអ្នកផងដែរ។

ថ្លែងក្នុងឱកាសនោះលោក ប៉េង ពោធិ៍សា បានថ្លែងផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអនប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងនិងឯកឧត្តមម៉ែន វិបុល អភិបាលខេត្ត ដែលជានិច្ចកាលសម្ដេចនិងឯកឧត្តមអភិបាលខេត្តតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងហើយបានដោះស្រាយនូវទុក្ខលំបាកនានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។

លោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណដល់សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្ត កសាងព្រះវិហារនិងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀងយើងនេះ ឱ្យលេចជាសមិទ្ធផល រួចរាល់ជាស្ថាពរហើយរៀបចំពិធីបញ្ចុះខណ្ឌសីមានិងឆ្លងដែលមានការចូលរួមពីអាជ្ញាធរ ប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

លោក ប៉េង ពោធិ៍សា ក៏បានថ្លែងអំពាវនាវឱ្យអាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅក្រុងស្វាយរៀង ត្រូវបន្តបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀតត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់និងដោះស្រាយសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឲ្យមានតម្លាភាពនិងគណនីយភាព ជាពិសេសត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែងក្តាប់ឲ្យច្បាស់លាស់ពី កង្វះខាត សំណូមពរ ផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ភាពក្រីក្រ និងជួយលើកកម្ពស់ ជីវភាព រស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះលោក ប៉េង ពោធិ៍សានិងក្រុមការងារ ក៏បាននាំនូវបច្ច័យចំនួន ៥លានរៀលប្រគេនដល់វត្តក្រសាំងជ្រំផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.