ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក ឃួង ស្រេង ជំរុញឱ្យមន្ត្រីបក្សយកចិត្តទុកដាក់មើលជីវភាពរបស់សមាជិកបក្ស ពិសេសពលរដ្ឋនៅក្នុងមូលដ្ឋាន ពេលជួបបញ្ហាខ្វះខាត

លោក ឃួង ស្រេង ជំរុញឱ្យមន្ត្រីបក្សយកចិត្តទុកដាក់មើលជីវភាពរបស់សមាជិកបក្ស ពិសេសពលរដ្ឋនៅក្នុងមូលដ្ឋាន ពេលជួបបញ្ហាខ្វះខាត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឱ្យមន្ត្រីបក្សប្រជាជនទាំងអស់ យកចិត្តទុកដាក់មើលជីវភាពរស់នៅប្រចាំថ្ងៃរបស់សមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានន័យថា ពេលពួកគាត់ជួបបញ្ហាខ្វះខាត យើងត្រូវជួយពួកគាត់ភ្លាមៗ។

ការជំរុញបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ឧសភា ឆ្នាំ២០២៣នេះ កិច្ចប្រជុំជីវភាពគណបក្សខណ្ឌ និងក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅ ប្រចាំខែឧសភា និងទិសដៅខែមិថុនាឆ្នាំ២០២៣ នៅទីស្នាក់ការមន្ទីរគណបក្ស​ខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពី មន្ត្រីនិងសមាជិកបក្សជាង២០០នាក់។

លោក ឃួង ស្រេង បានលើឡើងថា៖ «គណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅរបស់យើងមានស្បៀងអាហារគ្រប់គ្រាន់។ ដូច្នេះមន្ត្រីបក្សរបស់យើងទាំងអស់ត្រូវយកចិត្តទុកដាក់មើលសមាជិកបក្សរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ មានន័យថា នៅពេលពួកគាត់មានបញ្ហាខ្វះខាតត្រូវផ្តល់ជូនពួកគាត់ភ្លាម ពិសេសមើលមន្ត្រីដែលនៅគៀកកិតជាមួយយើងនេះតែម្តង ដូចជាមន្ត្រីបក្សខណ្ឌ មន្ត្រីបក្សសង្កាត់ ភូមិជាដើម កុំឱ្យពួកគាត់ លីតែអង្កឱ្យគេ តែខ្លួនឯងខ្វះខាត គេមើលមិនឃើញសោះនោះ ។យើងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារឡើយ»។

ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានលើកឡើងជុំវិញព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះផងដែរ ដោយលោកបញ្ជាក់ថា៖ ព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះ យើងបានទទួលការកោតសរសើរយ៉ាងខ្លាំងពីឆាកអន្តរជាតិ ហើយក៏បានទាក់ទាញភ្លៀវទេសចរឱ្យមកលេងនៅកម្ពុជាកាន់តែច្រើនផងដែរ។ ព្រឹត្តិការណ៍នេះ ក្រៅពីមិនយកលុយថ្លៃលក់សំបុត្រចូលទស្សនាហើយ រដ្ឋបាលរាជធានីភ្នំពេញនូវបានរៀបចំទីតាំង ផ្ញើយានយន្តមួយចំនួន មិនយកប្រាក់ថែមទៀត។ ជាមួយគ្នានេះយើងបានរឹតបន្តឹង ការប្រមូល ដឹកជញ្ជូនសំរាម រៀបចំអនាម័យបរិស្ថានបានល្អថែមទៀត។

លោកបាបញ្ជាក់ថា កម្ពុជាមានអនាម័យបរិស្ថានល្អ នោះសុខភាពប្រជាពលរដ្ឋក៏បានល្អរឹងមាំ មានកម្លាំងកំហែងខ្លាំក្លា ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង។

លោក ឃួង ស្រេង សូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត និងចលនានៅក្នុងមូលដ្ឋាន បើគណបក្សផ្សេង សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនយើង យើងទទួលយកភ្លាម ដើម្បីឱ្យគណបក្ស ប្រជាជនកម្ពុជាបានជ័យជំនៈក្នុងការបោះឆ្នោតខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជាបានជ័យជំនះ នោះកម្ពុជានឹងរក្សាបាននូវសន្តិភាពលើផ្ទៃប្រទេសរហូត ដែលជាឱកាសយ៉ាងល្អ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចំរើនថែមទៀត ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

លោក ធឹម សំអាន សមាជិក​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​ខណ្ឌព្រែកព្នៅ ក្នុងឱកាសនោះ ក៏បានរាយការណ៍ពីរចនាសម្ព័ន្ធ គណបក្សខណ្ឌ ដែលមានសាខាបក្សសង្កាត់ចំនួន៥ និងសាខាភូមិចំនួន៦៩ មានគ្រួសារបក្ស ចំនួន ៩៥៦៨គ្រួសារ និងបានបញ្ចូលសមាជិកថ្មីបានចំនួន៣៣៧៨នាក់។ ខណ្ឌព្រែកព្នៅមាន២៨មណ្ឌលបោះឆ្នោត និង៨៩ការិយាល័យបោះឆ្នោត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.