ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

រដ្ឋបាលខេត្តពោធិ៍សាត់ ចាត់តាំងអភិបាលរងខេត្តម្នាក់ ដើម្បីពិនិត្យ ស្រាវជ្រាវ និងដោះស្រាយជូនពលរដ្ឋ ករណីកើនឡើងថ្លៃការប្រើប្រាស់ថាមពលអគ្គិសនី

រដ្ឋបាលខេត្តពោធិ៍សាត់ ចាត់តាំងអភិបាលរងខេត្តម្នាក់ ដើម្បីពិនិត្យ ស្រាវជ្រាវ និងដោះស្រាយជូនពលរដ្ឋ ករណីកើនឡើងថ្លៃការប្រើប្រាស់ថាមពលអគ្គិសនី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនលោក លោកស្រី និងសាធារណជន ជ្រាបថា កន្លងមកមានការចុះផ្សាយជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងក្រុងពោធិ៍សាត់ មានការកើនឡើងខុសប្រក្រតីនៅក្នុង ខែមេសា ឆ្នាំ២០២៣។

ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចចាត់តាំង លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត ទូរស័ព្ទលេខ ០៨៩ ៨៧ ៣៨ ១៦ ដឹកនាំក្នុងប្រតិបត្តិការផ្ទាល់ ដោយសហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសហគ្រាស ណារ៉េត លីមីធីត អភិវឌ្ឍន៍អគ្គិសនី ដើម្បីពិនិត្យ ស្រាវជ្រាវ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមការងារ ក៏នឹងរង់ចាំទទួលនូវសំណូមពរ និងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងភាពមិនប្រក្រតីខាងលើនេះ រៀងរាល់ម៉ោងធ្វើការ។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន ជ្រាបជាព័ត៌មាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.