ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

រដ្ឋមន្រ្តី វង សូត៖ សាសនារស់នៅក្នុងសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងនាំមកនូវការរីកចម្រើន ការអភិវឌ្ឍលើគ្រប់វិស័យ

រដ្ឋមន្រ្តី វង សូត៖ សាសនារស់នៅក្នុងសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងនាំមកនូវការរីកចម្រើន ការអភិវឌ្ឍលើគ្រប់វិស័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋមន្រ្តី វង សូត៖ សាសនារស់នៅក្នុងសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងនាំមកនូវការរីកចម្រើន ការអភិវឌ្ឍលើគ្រប់វិស័យ

(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សាសនារស់នៅក្នុងសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការជួយផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ នាំមកនូវការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា និងបន្តការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នបន្តទៀត។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែរ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញក្នុងពិធីសម្ពោធឆ្លងសាឡុំ និងសមិទ្ធផលនានា តម្លៃជិត៤ម៉ឺនដុល្លារ នៅវត្តនទីជ័យមង្គល (ហៅវត្តស្ទឹងជ័យ ) ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី វង សូត មានប្រសាសន៍បន្តថា យើងទាំងអស់គ្នាអាចប្រារព្ធពិធីដ៏វិសេសវិសាលនេះ បានដោយសារកត្តាប្រទេសកម្ពុជាយើងមានសុខសន្តិភាព ដោយប្រទេសកម្ពុជាយើងអាចនិយាយពាក្យថា សន្តិភាព នេះបានពោលគឺស្ថានភាពប្រទេសជាតិ មាន សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

លោកបានបន្តថា ដូច្នេះយើងទាំងអស់គ្នាត្រូវចងចាំពាក្យថា សន្តិភាព ដោយពាក្យថាសន្តិភាព នេះហើយធ្វើឱ្យកម្ពុជារបស់យើងមានឱកាសបង្កើតនូវព្រឹត្តិការណ៍ឬពិធីបុណ្យផ្សេងៗ ដោយភាពសប្បាយរីករាយនៅ គ្រប់មូលដ្ឋានក្នុងខេត្តក្រុងស្រុកទាំងអស់នេះហើយ ដោយឡែកនៅក្នុងខេត្តត្បូងឃ្មុំរបស់យើងនេះអាចប្រារព្ធពិធីនានាជាក់ស្តែងការប្រារព្ធពិធីវិសាខបូជានាពេលនេះ បានគឺដោយសារពាក្យថាសន្តិភាព ។

ម្យ៉ាងទៀត សាសនារស់នៅសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រទេសមានសុខសន្តិភាព ទើបធ្វើអោយមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ មានការរីកចម្រើនមកដល់ពេលបច្ចប្បន្ននេះ អរគុណសន្តិភាព និងសូមទៅបោះឆ្នោតជូនសម្ដេចតេជោ ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ និងសូមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេណ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត។

ជាមួយគ្នានោះ រដ្ឋមន្ត្រី វង សូត បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែឧសភាឆ្នាំ ២០២៣ ដោយប្រទេសកម្ពុជា យើងបានបើកនូវកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី ១២ ដែលនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យខ្លាំងណាស់ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ដោយរងចាំរយៈពេលប្រមាណ ៦៤ ឆ្នាំ សម្រាប់កម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេមនេះ ។

រដ្ឋមន្ត្រី បានបន្ថែមថា ព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមសម្រាប់កម្ពុជាយើងធ្វើជាម្ចាស់ផ្ទះគឺ ពិតជាបានលើកតម្កើង នូវកិត្តិយស និងកេរ្តិ៍ឈ្មោះប្រទេសជាតិយើងខ្លាំងក្លាណាស់ ដែលកម្ពុជាយើងឈានដល់ចំណុចនេះ គឺក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចតែងតែគិតគូរខ្លាំងណាស់ ដល់ប្រទេសកម្ពុជាយើង ក៏ដូចជាយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋយើង នៅគ្រប់កាលៈទេសៈទាំងអស់។

ចប់ប្រសាសន៍សំណេះសំណាល រដ្ឋមន្ត្រី វង សូត និងលោកជំទាវ បានប្រគេនបច្ច័យចំនួន២០លានរៀល DTV ១ឈុត ដល់វត្តនទីជ័យមង្គល (ហៅវត្តស្ទឹងជ័យ ) និងជូនដល់យាយជីតាជីចំនួនជាង៣០០នាក់ ក្នុងម្នាក់ថវិការ១ម៉ឺនរៀល និងក្រណាត់ស១ដុំផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.