ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

អភិបាលខេត្តកំពង់ចាម បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង១គីឡូម៉ែត្រ សម្រាប់បម្រើផលប្រយោជន៍ជូនពលរដ្ឋក្នុងភូមិដូនដុំ

អភិបាលខេត្តកំពង់ចាម បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង១គីឡូម៉ែត្រ សម្រាប់បម្រើផលប្រយោជន៍ជូនពលរដ្ឋក្នុងភូមិដូនដុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១,៣០០ម៉ែត្រ នៅភូមិដូនដុំ ឃុំសូទិព ស្រុកជើងព្រៃ សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងភូមិដូនដុំ។

នាឱកាសនោះដែរលោកអភិបាលខេត្តបានថ្លែងថា ផ្លូវមួយខ្សែនេះថ្វីត្បិតតែមានប្រវែងខ្លី ប៉ុន្តែជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ សម្រាប់បម្រើផលប្រយោជន៍ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

លោកអភិបាលខេត្ត បានបន្តថា ផ្លូវមួយខ្សែនេះប្រជាពលរដ្ឋក្នុងតំបន់នេះ បានសំណូមពរ និងរង់ចាំជាយូរមកហើយ ចាប់តាំងពីមុនជំងឺកូវីដ១៩ ផ្ទុះឡើង។ លុះពេលវេលាជាបន្តបន្ទាប់មក ដោយសាររាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តជាប់រវល់មមាញឹកក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទើបបណ្ដើរធ្វើឱ្យការស្ថាបនាផ្លូវនេះមានការយឺតយ៉ាវ ពន្យារពេលរហូតមកដល់ពេលនេះ។

ប៉ុន្តែយ៉ាងណាក៏ដោយ នៅថ្ងៃនេះ អ្វីដែលបងប្អូនចង់បានយូរមកហើយនោះ បានមកដល់ហើយ ដែលផ្លូវមេមួយខ្សែនេះ ត្រូវបានបើកការដ្ឋានស្ថាបនាជាប្រភេទ ក្រាលកៅស៊ូ DBST សម្រាប់សម្រួលឱ្យប្រជាពលរដ្ឋយើងធ្វើដំណើរ បានឆាប់រហ័សនិងងាយស្រួលក្នុងការដឹកកសិផលទៅរកទីផ្សារផងដែរ ដើម្បីបម្រើផលប្រយោជន៍បង្កើនជីវភាពនៅក្នុងគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់នេះតែម្ដង។

តាមមន្ត្រីរដ្ឋបាលខេត្ត បានបញ្ជាក់ថា ផ្លូវដែលបានបើកការដ្ឋានស្ងាបនានេញ ជាប្រភេទផ្លូក្រាលកៅស៊ូវ DBST ប្រវែង ១,៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ គឺចាប់ពីភូមិដូនដុំ ដល់ភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានដាក់លូអមសងខាងផ្លូវ លូកាត់ទទឹងផ្លូវ ៣កន្លែង ចំណាយថវិកា អស់ប្រមាណជា ៣,០០០លានរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.