ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

រដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន៖ ការគ្រប់គ្រងកូវីដ១៩ និងការបើកព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ទទួលបានជោគជ័យ គឺអាស្រ័យដោយប្រទេសមានសុខសន្តិភាព និងស្ថេរភាពនយោបាយ

រដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន៖ ការគ្រប់គ្រងកូវីដ១៩ និងការបើកព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ទទួលបានជោគជ័យ គឺអាស្រ័យដោយប្រទេសមានសុខសន្តិភាព និងស្ថេរភាពនយោបាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៤៧៤នាក់ មកពីកម្រងព្រះកុសុមៈចំនួន ៧សាលា កម្រងគ្រួស ចំនួន ៧សាលា កម្រងព្រៃខ្មែរចំនួន ១០សាលា វិទ្យាល័យ និងអនុវិទ្យាល័យចំនួន៥ និងមត្តេយ្យសិក្សាក្នុងកម្រងទាំង ៣ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងពីប្រវត្តិរបស់ក្រសួងអំរំយុវជន និងកីឡា និងពីស្ថានភាពសេដ្ឋកិច្ច និងមយោបាយ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះគ្រូបង្រៀន ក្នុងស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ។

លោកថា សុខសន្តិភាពនេះ ជាឱកាសមួយដែលធ្វើឲ្យកម្ពុជា ជំរុញការកសាងប្រទេសជាតិឲ្យមានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខុដុម និងបានផ្ដល់ឲ្យកម្ពុជាមានលទ្ធភាពគ្រប់បែបយ៉ាង ជាពិសេស ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន ហើយថ្មីៗនេះកម្ពុជាបានរៀបចំព្រឹត្តិការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ប្រកបដោយកិត្តិយសពាសពេញពិភពលោក។ ទាក់ទិនទៅនឹងនយោបាយកម្ពុជា សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា នៅតែបន្តប្ដេជ្ញាថែរក្សាសន្តិភាពឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។

លោកបណ្ឌិតរដ្ឋមន្រ្ដី បានរំលឹកលោកគ្រូ អ្នកគ្រូ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងនិតិកាលទី៧នៅថ្ងៃទី២៣ខែកក្កដា ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសតំណាងរាស្ត្រស្របច្បាប់ ការពារផលប្រយោជន៍អោយយើងទាំងអស់គ្នា បន្តដឹកនាំប្រទេសជាតិទៅកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ជាពិសេស គឺទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដូចដែលយើងបានឃើញជាក់ស្ដែងនៅក្នុងខេត្តកំពង់ឆ្នាំងនេះ ។

ក្នុងឱកាសនោះដែរ ក្រុមការងារ បានជូនវត្ថុអនុស្សាវរី៍យ៍ ដល់លោកគ្រូ អ្នកគ្រូ សារ៉ុង ១ និងថវិកាមួយចំនួនផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.