ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោក ​នាង​សុ​ជី​វី សូម​អរគុណ​សន្តិភាព អរគុណ​នយោបាយ ឈ្នះ ឈ្នះ និង​ដឹងគុណ​ស្ថាបនិក​មគ្គុទេសក៍​ឯក​និង​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព​និង​ការឯកភាព​ជាតិ​ពេញលេញ​

លោក ​នាង​សុ​ជី​វី សូម​អរគុណ​សន្តិភាព អរគុណ​នយោបាយ ឈ្នះ ឈ្នះ និង​ដឹងគុណ​ស្ថាបនិក​មគ្គុទេសក៍​ឯក​និង​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព​និង​ការឯកភាព​ជាតិ​ពេញលេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង​: លោក នាង​សុ​ជី​វី ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះ​មូលដ្ឋាន​ឃុំ​មុខ​ដា​ស្រុក​រមាស​ហែក បាន​ថ្លែងថា សូម​អរគុណ​សន្តិភាព អរគុណ​នយោបាយ ឈ្នះ ឈ្នះ​និង​ដឹងគុណ​ស្ថាបនិក​មគ្គុទេសក៍​ឯក​និង​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព​និង​ការឯកភាព​ជាតិ​ពេញលេញ ។​

​ការ​ថ្លែង​បែប​នេះ​ធ្វើឡើង​នា​ព្រឹក ថ្ងៃទី​២៩ ខែ​មេសា​ឆ្នាំ​២០២៣ ក្នុង​ពិធី​សំណេះសំណាល​ដល់​ក្រុម​គ្រួសារ​សមាជិក​បក្ស​ភូមិ​ចំនួន​២​ភូមិ មាន​ភូមិ​ព្រៃ​ផ្ដៅ​ទី​១​និង​ភូមិ​ព្រៃ​ផ្ដៅ​ទី​២​នៅ​ឃុំ​មុខ​ដា ស្រុក​រមាស​ហែក ដោយ​មាន​ការចូលរួម​ពី​លោក អ៊ិន​សា​បន អនុប្រធាន​គណបក្ស​ប្រជាជន​ស្រុក​រមាស​ហែក ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ លោក ប្រធាន​គណបក្ស​ឃុំ អស់លោក​លោកស្រី​ដែល​ពាក់​ពន្ធ័​និង​សមាជិក​សមាជិការប​ក្ស សរុប​ជាង ២០០​នាក់​ផង​ដែរ​។​

​លោក នាង​សុ​ជី​វី ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះ​មូលដ្ឋាន​ឃុំ​មុខ​ដា ស្រុក​រមាស​ហែក​

​បាន​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ និង​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន​សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​

​ក៏ដូចជា​លោក សៅ​សុខា អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក ជូន​ដល់​បងប្អូន​សមាជិក​បក្ស​ភូមិ​ព្រៃ​ផ្ដៅទី​១​និង​ភូមិ​ព្រៃ​ផ្ដៅ​ទី​២​ដែល​បាន​ចូលរួម​នា​ពេល​នេះ ផងដែរ​។​

​បន្ថែម​ពី​នេះ​លោក ក៏បាន​លើកឡើង​អំពី​ប្រវត្តិ​និង​ស្នាដៃ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មាន​វ័យ​ចំណាស់ មាន​ភាពចាស់ទុំ បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ​ដ៏​ត្រឹមត្រូវ និង​មាន​គុណបំណាច់ បាន​កសាង​សមិទ្ធផល​ជាច្រើន ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ព្រមទាំង​បាន​ឆ្លងកាត់​ការលំបាក​គ្រប់បែប​យ៉ាង​ជាមួយ​ប្រជាពលរដ្ឋ រហូត​នាំឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព​ពេញ​លេ​ញ និង​មាន​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​។​

​លោក បាន​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​មាន​ធនធានមនុស្ស​គ្រប់គ្រាន់ និង​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​គ្រប់​ទីកន្លែង និង​គ្រប់​កាលៈទេសៈ ទោះជា​ស្ថិត​ក្នុង​ដំណាក់កាល​ណាក៏ដោយ ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការប្រយុទ្ធប្រឆាំង​ជាមួយ​នឹង​ជំងឺ​កូវី​ដ​-១៩ ដែល​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត និង​ឈ្លាសវៃ របស់​សម្តេច​តេជោ​ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​កំណត់​យក​ការចាក់​វ៉ាក់សាំង​បង្ការ ជា​វិធានការ​យុទ្ធសាស្ត្រ​គន្លឹះ​ដោយ បច្ចុប្បន្ន​កម្ពុជា​យើង​សម្រេច​បាន​សន្ទទ​ស្សន៍​នៃ​ការចាក់​វ៉ាក់សាំងប​ង្កា​រ​ជំងឺ​កូវី​ដ​-១៩ ដូ​ស​មូលដ្ឋាន​និង​ដូស​ជំរុញ​តាម​ផែនការ​កំណត់ ដើម្បី​ធានា​បាន​ភាពស៉ាំ​សហគមន៍ និង​ការរស់នៅ​តាម​បែប​គន្លង​ប្រក្រតីភាព​ថ្មី​។​

​ក្នុង​ឪ​កាស​នោះ លោក បាន​ជំរុញ​ដល់​បងប្អូន​គ្រួសារ​សមាជិក​សមាជិកា​រ​បក្ស​ភូមិ សូម កុំ​ភ្លេច​រក្សា​ទុក​រាល់​ឯកសារ​ដែល​ពាក់​ពន្ធ័​និង​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចូលរួម​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០២៣ នាពេលខាងមុខ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​បន្ទាប់មក​លោក នាង​សុ​ជី​វី ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះ​មូលដ្ឋាន​ឃុំ​មុខ​ដា​ស្រុក​រមាស​ហែក និង​ក្រុមការងារ​ក៏​បាន​ចុះ​មើល​វឌ្ឍនភាព នៅ​វត្ត​គ្រញូង​និង​បាន​ចូល​បច្ច័យ​ចំនួន​៨​លាន​រៀល​ដល់​ព្រះគ្រូ​ចៅអធិការ​វត្ត​គ្រញូង​សម្រាប់​កសាង​វត្ត​នេះ​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.