ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព្រះ​អគ្គិ​ជ័យ​កីឡា មក​ដល់​រាជធានី​ភ្នំពេញ ទទួល​ការស្វាគមន៍​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់ ដង្ហែ​ទៅ​តម្កល់​រក្សាទុក​នៅ​វត្ត​លង្កា

ព្រះ​អគ្គិ​ជ័យ​កីឡា មក​ដល់​រាជធានី​ភ្នំពេញ ទទួល​ការស្វាគមន៍​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់ ដង្ហែ​ទៅ​តម្កល់​រក្សាទុក​នៅ​វត្ត​លង្កា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ព្រះ​អគ្គិ​ជ័យ​កីឡា (​ភ្លើង​គប់​) នៃ​ព្រឹត្តិការណ៍​ស៉ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ បាន​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ បន្ទាប់ពី​ទទួលបាន​ជោគជ័យ លើ​ការ​ដង្ហែ​តាម​បណ្តា​ខេត្ត គិត​ចាប់តាំងពី​ព្រះ​អគ្គិ​ជ័យ​កីឡា​ចាកចេញ​ពី​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ខណៈ​បាន​បន្ត​ដង្ហែ​តាម​ក្បួន ដែល​អម​ជាមួយ​រថយន្ដ និង​ម៉ូតូ​ធំ​ជា​ច្រើន​គ្រឿង បាន​មក​ដល់​រាជធានី​ភ្នំពេញ នា​ព្រលប់​ថ្ងៃទី​២៨ ខែ​មេសា​នេះ ដើម្បី​ដង្ហែ​មក​វេទិកា​នៅ​រមណីយដ្ឋាន​វត្តភ្នំ​។​

​បន្ទាប់​ពី​ប្រារព្ធ​ពិធី​នៅ​វត្តភ្នំ​រួច​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា ពី​ចំណុច​រមណីយដ្ឋាន​វត្ត​ភ្នំ ឆ្ពោះ​ទៅ​តម្កល់​រក្សាទុក​នៅ​វត្ត​លង្កា ព្រះកុសុមា​រាម ដោយ​មាន​រៀបចំ​ពិធី​សាសនា និង​បាញ់​កាំជ្រួច​ផងដែរ ។​

​បន្ថែម​លើ​នេះ​នៅ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៦៖០០​នាទី​ព្រឹក​នឹង​មាន​ពិធី​រត់​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កី​ទ្បា នៅមុខ​ស្ថានទូត​សិង្ហ​បុរី ដង្ហែ​ទៅមុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​សូម​រំលឹក​ផង​ថា ព្រះ​អគ្គិ​ជ័យ​កីឡា បាន​ចាប់ផ្ដើម​ធ្វើ​ពិធី​ដង្ហែ​ទៅកាន់​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​ទីម័​រខាង​កើត មាន​រយៈពេល​ជាង ១​ខែ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​មាន​ការចូលរួម​ពី​បេសកជន​ពិសេស តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ សហការ​ជាមួយ​ស្ថានទូត និង​ស្ថាន​តំណាង​នៃ​កម្ពុជា​ប្រចាំ​ប្រទេស​នានា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.