ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ស្រុកចន្ទ្រា ខេត្តស្វាយរៀង

នាយឧត្តមសេនីយ៍ ម៉ឹង សំផន នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ស្រុកចន្ទ្រា ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចន្រ្ទា ខេត្តស្វាយរៀង និងលោកស្រី ព្រមទាំងមានការចូលរួមពីចៅស្រី របស់សម្តេចតេជោ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បាននាំយកអំណោយកាកបាទក្រហមប្រចាំឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនសាខាកាកក្រហមកម្ពុជាស្រុកចន្ទ្រា ស្វាយរៀង។

អំណោយទាំងនោះរួមមាន៖ អង្ករ ១០តោន, ត្រីខ ១០០យួរ, មី ១០០កេស, ទឹកស៊ីអ៉វ ១០០យួរ, ទឹកត្រី ១០យួរ, កៅស៊ូតង់១០, ធុងទឹក១០, ប្រេង ១០០០លីត្រ និងថវិកា ១០លានរៀល ដែលសរុបថវិកាទាំងអស់មានចំនួន ៥,៦០៤,០០០រៀល។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចន្រ្ទា ខេត្តស្វាយរៀង តែងតែបាននាំយកអំណោយកាកបាទក្រហមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់សាខាកាកបាតក្រហមស្រុកចន្ទ្រា ខេត្តស្វាយរៀង ទុកសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលជួបការលំបាក ឬជួបគ្រោះធម្មជាតិផ្សេងៗ ដែលបានកើតឡើងជាយកថាហេតុ។

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកស្រីក៏បានបន្តចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅអនុវិទ្យាល័យ ផន សែន ទេពធី ស្ថិតនៅក្នុងឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងបាននាំយកអំណោយសម្តេចតេជោ និងសម្តេចព្រឹទ្ធបណ្ឌិត ចែកជូនដល់សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ រួមមាន៖ ចែកជូនដល់លោកគ្រូ អ្នកគ្រូម្នាក់ៗទទួលបាន ៥០,០០០រៀល សិស្សានុសិស្សម្នាក់ៗ ២០,០០០រៀល និងប្រគល់ជូននូវកាបូប និងសម្ភារសិក្សាផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.