ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ វាយតម្លៃខ្ពស់ចំពោះអភិបាល និងមន្ត្រីខេត្តពោធិ៍សាត់ ដែលអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាល

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ វាយតម្លៃខ្ពស់ចំពោះអភិបាល និងមន្ត្រីខេត្តពោធិ៍សាត់ ដែលអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះគណៈអភិបាលខេត្តពោធិ៍សាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានអនុវត្តយ៉ាងសកម្ម នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាល។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ក្នុងវត្តលុម្ពិនីសាលវ័ននារាម (ហៅវត្តអូរសោម) ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានការនិមន្ត ន៍ចូលរួមពីព្រះពោធិវ័ងកិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាននាំមកនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែខ្វាយខ្វល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ សម្ដេចបានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះគណៈអភិបាលខេត្តពោធិ៍សាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានអនុវត្តយ៉ាងសកម្ម នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាល ធ្វើឲ្យខេត្តពោធិ៍សាត់មានការរីកចម្រើន ប្រែមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

សម្តេចបានបានបន្ថែមថា ពិធីសម្ពោធព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តលុម្ពិនីសាលវ័ន ហៅអូរសោមនេះ បាននឹងកំពុងប្រព្រឹត្តទៅស្របពេលដែលប្រជាជនកម្ពុជាយើងទូទាំងប្រទេស បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រកបដោយក្ដីសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងស្របពេលដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៃរដ្ឋសភា នីតិកាលទី៧ កាន់តែខិតជិតមកដល់។

ព្រះវិហារនិងសមិទ្ធផលក្នុងវត្តអូរសោមនេះ ជាសមិទ្ធផលថ្មីបន្ថែមទៀតទុកជាសម្បត្តិគរុភ័ណ្ឌ ដើម្បីប្រើប្រាស់ជាគុណប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនាយូរអង្វែងតរៀងទៅ។ កាយវិការបស់លោក លោកស្រី និងសប្បុរសជនទាំងអស់ បានបង្ហាញច្បាស់អំពីការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វត្តអូរសោម ឲ្យកាន់តែមានការរីកចំរើនក្នុងវិស័យធម្មការ និងសាសនា នៅខេត្តពោធិ៍សាត់។ ចំពោះសមិទ្ធផលដែលមានថ្ងៃនេះគឺជាលទ្ធផលនៃសន្តិភាព ដែលសម្ដេចតេជោបានយកជីវិតទៅប្ដូរ ដូច្នេះយើងត្រូវប្ដេជ្ញាគាំទ្រចំពោះសម្ដេចជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។

សូមជម្រាបថា វត្តអូរសោម ជាវត្តមួយក្នុងចំណោមវត្តទាំង២៣ ក្នុងស្រុកវាលវែង មានផ្ទៃដីសរុប ៨៦,៦០៣ម៉ែត្រការ៉េ បច្ចុប្បន្នមានព្រះសង្ឃគង់នៅ ចំនួន៤អង្គ ភិក្ខុ២អង្គ សាមណេរ២អង្គ គណៈកម្មាការវត្ត មានចំនួន១២នាក់។ វត្តអូរសោមនេះ ត្រូវបានកសាងឡើង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨។ សមិទ្ធផលនានាក្នុងវត្តចាប់តាំងពីកសាងដំបូង មានដូចជា៖ បង្គន់អនាម័យ៣ខ្នង ៥បន្ទប់, កុដ៥ខ្នង ស្មើ១១បន្ទប់, ក្លោងទ្វាចំនួន១ និងរបងចំនួន៨៣ផ្ទាំង ដោយក្នុង១ផ្ទាំងទំហំ២,៥ម៉ែត្រ គុណ៣,៥ម៉ែត្រ។ នៅឆ្នាំ២០១៧ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានកសាងសាលាឆាន់១ខ្នង ទំហំ២០ម៉ែត្រ គុណ១២ម៉ែត្រ និងបានបញ្ចប់រួចរាល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

បច្ចុប្បន្នលោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ដោយមានការចូលរួមកសាង ពីលោក ប្រាក់ ចំរើន និងលោកស្រី ព្រមទាំងបុត្រ រួមជាមួយលោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងលោកស្រី ព្រមទាំងបុត្រ និងលោក សន លីវណ្ណ ទីប្រឹក្សាលោកកិត្តិសង្គហបណ្ឌិត ទេព ងន បានកសាងព្រះវិហារ ទំហំម៉ែត្រ៩,២០ម៉ែត្រ គុណ១៤,៦០ម៉ែត្រ ដែលត្រូវចាប់ផ្តើមកសាងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ និងបានបញ្ចប់ការកសាងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបអស់ចំនួន១៦៧.៦០០ដុល្លារអាមេរិក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.