(ខេត្តស្វាយរៀង)÷នៅព្រឹកថ្ងៃអង្គារ ៦កេីត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការកំណត់ផ្លូវ តភ្ជាប់ពីកំពង់ផែអូរស្មាច់ក្រុងស្វាយរៀង ទៅកាន់កំពង់ផែកាត់ឡៃប្រទេសវៀតណាម ដែលមានការចូលរួមពីសំណាក់ក្រុមការងារកំពង់ផែស្វយ័តភ្នំពេញ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកអភិបាលស្រុកស្វាយជ្រំ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ចសាលាខេត្ត នាសាលប្រជុំព្រៃបាសាក់ សាលាខេត្តស្វាយរៀង ។





