ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាប់ និង​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ថៃ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាប់ និង​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ថៃ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅវេលា​ម៉ោង ៣​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​ម្នាក់ ព្រមទាំង​ចាប់យក​វត្ថុតាង​គ្រឿងញៀន​មួយចំនួនធំ នៅ​ចំណុច​មុខ​ក្លឹប MEXCLUB ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បាន​បន្តថា ជនសង្ស័យ​ឈ្មោះ សែត​ថាវុ​ធ ឡា​ម៉ា​នី (Settawoot lamanee) ហៅ តាក់ អាយុ​២៣​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​បុគ្គលិក​អន​ឡា​ញ បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន​បន្ទប់​ជួល​មាត់ អូរ​ព្រំដែន ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​វត្ថុតាង​រួមមាន​៖ គ្រឿងញៀន​ប្រភេទ ក្រាម​ម្សៅ​ពណ៌​ស​ថ្លា (​ខេ​) ចំនួន​១៦៤​កូន​ថង់​កិ​ប ទម្ងន់​១៩១,២​ក្រាម​, ទូរស័ព្ទ​ចំនួន ០១​គ្រឿង (​ម៉ាក IPHONE 13Pro ពណ៌​ខ្មៅ​), ប្រាក់​បាត ចំនួន​១០,០០០​បាត​, ប្រាក់​ដុល្លារ​ចំនួន ៣០០​ដុល្លារ​, នាឡិកាដៃ ម៉ាក IWATCH ពណ៌​ស ចំនួន ០១​គ្រឿង​, សៀវភៅ​លិខិតឆ្លងដែន ចំនួន ០១​ក្បាល​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ថៃ (Settawoot lamanee) ចំនួន ០១​សន្លឹក​, កាត​ទា​ហ៊ាន​ថៃ ចំនួន ០១​សន្លឹក​, និង​ថង់​ក្រដាស​សម្រាប់​ដាក់​គ្រឿងញៀន​ចំនួន​១​។​

​លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ឱ្យដឹងទៀតថា មុន​ពេល​បង្ក្រាប​ករណី​នេះ នៅវេលា​ម៉ោង​ប្រហែល ២​និង​០០​នាទី​ទាបភ្លឺ​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បានទទួល​សេចក្តីរាយការណ៍​ពី​សន្តិសុខ​យាម​ក្នុង​ក្លឹប MEX CLUB ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​ថា មាន​ជនសង្ស័យ​ម្នាក់​ជនជាតិ​ថៃ បាន​យួរថង់​ក្រដា​សមួយ បម្រុង​នឹង​ដើរ​ចូល​ក្នុង​ក្លឹប តែ​ក៏​ត្រូវ​បាន​សន្តិសុខ មាន​ការសង្ស័យ ហើយ​សុំ​ឆែក​ក្នុង​ថង់​ក្រដាស​នោះ ក៏​ឃើញ​មាន​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា មួយចំនួនធំ (១៦៤​កូន​ថង់​) ដោយ​ឃើញ​ដូចនេះ​សន្ដិសុខ​ក៏​បាន​រាយការណ៍​មក​កម្លាំង មូលដ្ឋាន​អាវុធហត្ថ​ក្រុង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​

​ក្រោយ​ឃាត់ខ្លួន និង​សួរចម្លើយ ជនសង្ស័យ បាន​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។ លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ ។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.