ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា និង​ស្រោចស្រព​សុគន្ធវារី​ប្រគេន​ព្រះចៅអធិការ​វត្ត​ពិជ័យ​សាគរ ស្រុក​កោះធំ ខេត្ត​កណ្តាល

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា និង​ស្រោចស្រព​សុគន្ធវារី​ប្រគេន​ព្រះចៅអធិការ​វត្ត​ពិជ័យ​សាគរ ស្រុក​កោះធំ ខេត្ត​កណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្ដាល​)៖ នា​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា និង​ស្រោចស្រព​សុគន្ធវារី​ប្រគេន ព្រះគ្រូ​សង្ឃរ​ក្ខិ​តោ លន សារិន ព្រះចៅអធិការ​វត្ត​ពិជ័យ​សាគរ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្ត​កណ្ដាល ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បងប្អូន​ពុទ្ធសាសនិក​ជាច្រើនរូប​។​

​វត្ត​ពិជ័យ​សាគរ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កំពង់​គរ ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្ត​កណ្ដាល បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩០៣ ដោយ​មាន​ព្រះគ្រូ​ចៅអធិកា​ព្រះនាម ម៉ែន បាន​គង់​នៅ​រហូតដល់​ឆ្នាំ​១៩១០​។ បន្ត​ពី​ឆ្នាំ​១៩១០ រហូត​ដល់​សព្វថ្ងៃនេះ មាន​ព្រះគ្រូ​ចៅអធិកា​ចំនួន ៤​ព្រះអង្គ ដែល​បាន​ដឹកនាំ​អារាម​នេះ​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន ព្រះគ្រូ​សង្ឃរ​ក្ខិ​តោ លន សារិន ត្រូវបាន​តែងតាំង​ជា​ព្រះ​ចៅអធិការ​ថ្មី និង​បាន​បន្ត​ការដឹកនាំ កសាង​សមិទ្ធផល​នានា​ជាច្រើន​ក្នុង​វត្ត​រួមមាន​៖ របង​ព្រះវិហារ ស្រះ​ទឹក (​ទទឹង ៣៣​ម៉ែត្រ បណ្ដោយ ១០១​ម៉ែត្រ​) របង​ស្រះ​ទឹក ខ្លោងទ្វារ ផ្លូវ​ចូល​ស្រះ​ទឹក និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត​។​

​ក្រោម​កិច្ច​ដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត កម្ពុជា​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ព្រមទាំង​ផ្ដល់ឱកាស​ក្នុង​ការកសាង​សមិទ្ធផល​នានា​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ដូចដែល​មាន​នៅក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល នេះ​ស្រាប់​។ ជាមួយនឹង​ការជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ ថវិកា ពី​ថ្នាក់ដឹកនាំ និង​គ្រប់​មជ្ឈដ្ឋាន​បានធ្វើឱ្យ ឃុំ ស្រុក មានការ​កែប្រែ​មុខមាត់ គួរ​ជាទី​មោទន​។​

​ពិសេស​ជាងនេះទៅទៀត សមិទ្ធផល​ថ្មី​ដ៏​ធំ និង​ទំនើប​មួយ នឹង​លេច​រូបរាង​ឡើង​ដើម្បី​បម្រើ​វិស័យ​សុខាភិបាល​ក្នុង​ស្រុក​កោះ ក្រោម​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី នោះ​គឺ​មន្ទីរពេទ្យតេជោ​សែន​កោះធំ​។ អគារ​មន្ទីរពេទ្យ​ចំនួន ៣​ខ្នង សាងសង់​ឡើង​តាម​បែប​ស្ថាបត្យកម្ម​ទំនើប មាន​ទំហំ​សរុប​ប្រមាណ ១២ ៥៤៤ ម៉ែត្រក្រឡា អាច​នឹង​ទទួល​អ្នកជំងឺ ឱ្យ​សម្រាក​ព្យាបាល​បាន​ចំនួន ១៥០​គ្រែ ហើយ​គ្រោង​នឹង​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ទាំង​ផ្នែក​វេជ្ជសាស្ត្រ និង​ប្រព័ន្ធ​ប្រមូល កត់ត្រា និង​រក្សា​ទុក​ទិន្នន័យ​អ្នកជំងឺ តាម​បែប​ឌីជីថល​ផងដែរ ។​

​សូម​បញ្ជាក់​ដែរ​ថា សមិទ្ធផល​ធំៗ​ដែល​បាន​ប្រារព្ធ​ពិធី​សម្ពោធ​នា​ឱកាស​នេះ​រួមមាន​៖ ស្រះ​ទឹក របង ក្លោងទ្វារ​បុណ្យ និង​សមិទ្ធផល​ផ្សេងៗ ដែល​ស្ថិត​នៅក្នុង​ដែន​អារាម ហើយ​កម្មវិធី​នេះ​ដែរ​ត្រូវបាន​រៀបចំ​ឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៥ និង​ទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​នៅ​ក្នុង​នោះ​ក៏​មាន​ការរៀបចំ​ពិធី​រំលឹក​គុណគ្រូ និង​ស្រោចស្រព​សុគន្ធវារី​ប្រគេន ព្រះគ្រូ​សង្ឃរ​ក្ខិ​តោ លន សាន ព្រះចៅអធិការ​វត្ត​ពិជ័យ​សាគរ​ផងដែរ ៕

d

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.