ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ពលរដ្ឋ​រាប់ពាន់នាក់ សំរុក​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជា​សារ៉ន បោកប្រាស់​

ពលរដ្ឋ​រាប់ពាន់នាក់ សំរុក​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជា​សារ៉ន បោកប្រាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​មួយ​ពាន់​នាក់ មកពី​ឃុំ​ចំនួន​៤ នៃ​ស្រុក​ជុំ​គិរី ខេត្ត​កំពត បាននាំគ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជា​សារ៉ន បញ្ចុះបញ្ចូល​ឱ្យ​ពលរដ្ឋ​ខាងលើ​ខ្ចី​ប្រាក់​ក្នុង​ធនាគារ ដើម្បី​យកទៅ​ដាក់​វិនិយោគ​ទន់​ជាមួយ​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន​សន្យាថា នឹង​បង់​ប្រាក់​កម្ចី​ជំនួស​វិញ​ក្នុង​រយៈពេល​៥​ឆ្នាំ ប៉ុន្តែ​ក្រុមហ៊ុន​ជួយ​បង់​ត្រឹមតែ​ជាង​១​ឆ្នាំ ក៏​លែង​ដឹង​ឮ​តែ​ម្តង​។​

​ការប្រមូលផ្តុំ​គ្នា​ដាក់​ពាក​បណ្តឹង​នេះ បាន​ប្រព្រឹត្តិ​ឡើង តាំងពី​ថ្ងៃ​ទី​២៤ បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ នៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​។​

​តាម​ការលើកឡើង​របស់​ពលរដ្ឋ​ខាងលើ បា​និយាយថា ដើមចម​ដែល​ធ្វើអោយ​ពួកគាត់​លង់​តាម​ការបញ្ចុះ​ច​ញ្ចូ​ល​នោះ ដោយសារ​តែ​ភាគី​ខាង​ក្រុមហ៊ុន​អោយ​ពលរដ្ឋ​កម្ចី​ប្រាក់​ក្នុង​ធនាគារ អេ​លីដា ដោយ​គ្រួសារ​ខ្លះ​ខ្ចី​១​ម៉ឺន​ដុល្លារ ខ្លះ​ជាង​១​ម៉ឺន​ដុល្លារ ខ្លះ​២​ម៉ឺន​ដុល្លារ ហើយ​ក្រុមហ៊ុន​សន្យា​បង់​ប្រាក់​កម្ចី​ជំនួស​ប្រជាពលរដ្ឋ​ជា​ម្ចាស់បំណុល​ប្រចាំខែ រហូត​រយៈពេល​៥​ឆ្នាំ ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន​ជា​សារ៉ន បាន​បង់​ជំនួស​ពលរដ្ឋ​ត្រឹម​តែ​រយៈពេល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ទើប​ពលរដ្ឋ​មានប្រតិកម្ម ហើយ​នាំគ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែ​ម្តង​។​

​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ក៏​សូម​សំណូមពរ​ដល់ ឯកឧត្តម មៅ ធនិន អភិបាល​ខេត្ត​កំពត អោយ​ជួយ​អន្តរាគមន៍ និង​ជួយ​រក​យុត្តិធម៌​អោយ​ពួកគាត់​ផង ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.