ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​គរុ​សិស្ស គរុ​និស្សិត និស្សិត និង​បុគ្គលិក​អប់រំ​ជាង ២​ពាន់​នាក់

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​គរុ​សិស្ស គរុ​និស្សិត និស្សិត និង​បុគ្គលិក​អប់រំ​ជាង ២​ពាន់​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​គរុ​សិស្ស គរុ​និស្សិត និស្សិត និង​បុគ្គលិក​អប់រំ​ជាង​២​ពាន់​នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​។ ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ត្រូវ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​នៅក្នុង​ឱកាស​ចែក​សញ្ញាបត្រ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សំណេះសំណាល​ប្រមាណ​ជិត​២​ម៉ោង​, ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​៖
* សម្តេច​តេជោ ហ៊ុន សែន កោតសរសើរ​អ្នកគ្រូ​ដែល​បាន​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​បង្រៀន​រហូត​ពី​កម្រិត​បឋម កម្រិត​អនុវិទ្យាល័យ រហូត​ដល់​វិទ្យាល័យ​។​
* សម្តេច​តេជោ ហ៊ុន សែន ណែនាំ​នាយក​វិទ្យាស្ថាន​ជាតិ​អប់រំ ពិនិត្យ​រៀបចំ​កន្លែង​អង្គុយ​សម្រាប់​ជ័យលាភី​នៅក្រៅ​សាល​ឱ្យបាន​សមរម្យ​ជា​ង​ពេលបច្ចុប្បន្ន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​រំលឹកថា ពី​អតីតកាល​ការកសាង​គ្រូបង្រៀន​លំបាក​ណាស់​។ ក្នុងនោះ​សម្តេច​តែងតែ​ធ្វើ​បទឧទ្ទេសនាម​នានា ដើម្បី​រៀបចំ​គ្រូបង្រៀន​មុន​ចេញ​ទៅ​បង្រៀន​សិស្ស​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បន្ទាប់​ពី​ជម្នះ​នូវ​ការលំបាក​ទាំងឡាយ​កាលពី​អតីតកាល ពេល​នេះ​ស្ថានភាព​គ្រូបង្រៀន និង​ការបណ្តុះបណ្តាល​គ្រូ​មាន​ភាពល្អប្រសើរ​ច្រើន​ហើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ស្ថានភាព​ដ៏​ប្រសើរ​នេះ មិនមែន​ដោយសារ​តែ​រាជរដ្ឋាភិបាល ឬ​ក្រសួង​អប់រំ​នោះទេ តែ​ជា​រួម​គ្នា​ដើម្បី​ការរីកចម្រើន​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន ក្រើនរំលឹក​ជា​ថ្មី​សូម​ប្រទេស​តាំងខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ​កុំ​សាង​កំហុស​ទី​៣​។ កំហុស​ពីរ​ដែល​ពួកគេ​បាន​ធ្វើ​លើ​កម្ពុជា រួចមកហើយ​នោះ ទី​១៖ តាំងខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ តែ​គាំទ្រ​រដ្ឋប្រហារ លន់ នល់ ទម្លាក់​សម្តេច នរោត្តម សីហនុ​, ទី​២៖ តាំងខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ តែ​គាំទ្រ​របប​ខ្មែរក្រហម ដែល​ជា​របប​កាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្រុម​ប្រទេស​សាង​កំហុស​លើ​កម្ពុជា មិន​ដែល​សម្តែង​ការសោកស្តាយ ឬ​សូមទោស​ចំពោះ​កំហុស​របស់​ពួកគេ​នោះ​ឡើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​ងាយ​បំភ្លេច​នូវ​កំហុស ដែល​ប្រទេស​ប្រជាធិបតេយ្យ​បាន​ធ្វើ​មកលើ​កម្ពុជា​នោះ​ឡើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា លទ្ធផល​នៃ​ការអប់រំ​នៅ​កម្ពុជា​នា​ពេល​នេះ គឺជា​លទ្ធផល​ប្រកបដោយ​អត្ថន័យ ព្រោះ​ជា​លទ្ធផល​បាន​មក​ដោយ​ការប្រឹងប្រែង​របស់​ពល​រដ្ឋ​ខ្មែរ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ដាំ​ដើមឈើ​ត្រឹម​៥​ឆ្នាំ អាច​ទទួលផល តែ​ដាំ​ដើម​មនុស្ស​ប្រើពេល ១៦​ឆ្នាំ ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​, ១៨​ឆ្នាំ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​២០​ឆ្នាំ ថ្នាក់​បណ្ឌិត​។​
* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ការដាំ​ដើម​មនុស្ស​ត្រូវតែ​ហ៊ាន​វិនិយោគ បើ​មិន​ហ៊ាន​វិនិយោគ គឺ​មិន​អាច​ទទួលបាន​ប្រយោជន៍​សម្រាប់​សង្គម​នោះ​ឡើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា យោង​តាម​សំណូមពរ​ឪពុកក្មេក​របស់​លោក យឹម ស៊ី​ណន សម្តេច​បាន​ផ្តល់​អគារ​សិក្សា​ថ្មី ទីចាត់ការ និង​ផ្ទះ​គ្រូ​ស្នាក់នៅ សម្រាប់​វិទ្យាល័យ​ហ៊ុន សែន ជ្រៃ​ហូ​ព្នៅ ស្ថិត​ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពុងស្ពឺ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ចំនួន​ប្រជាជន​កើនឡើង សាលា​ត្រូវ​តែ​បង្កើន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពេលបច្ចុប្បន្ន​សាលា​រត់​រក​សិស្ស មិនមែន​សិស្ស​រត់​រក​សាលា​ដូចពេលមុន​នោះ​ទេ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.