ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ក្រុង​ស្វាយរៀង ផ្សព្វផ្សាយ​គោលនយោបាយ​៨​ចំណុច របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដល់​មេក្រុម​បក្ស

​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ក្រុង​ស្វាយរៀង ផ្សព្វផ្សាយ​គោលនយោបាយ​៨​ចំណុច របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដល់​មេក្រុម​បក្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ស្វាយរៀង​)៖ បណ្ឌិត កែរ រដ្ឋា អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ក្រុង​ស្វាយរៀង នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ ៨​ចំណុច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សំណេះសំណាល​ជាមួយ​មេក្រុម​បក្ស​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​លោក គុជ ស៊ីថា ប្រធាន​គណបក្ស​សង្កាត់​ស្វាយរៀង លោក ណុប ចំរើន ប្រធាន​គណបក្ស​ក្រុង លោក​អនុប្រធាន សមាជិក​ក្រុមការងារ​ជួយ​ឧបត្ថម្ភ​ភូមិ​ចុង​ព្រែក ក្រុមប្រឹក្សា​គណបក្ស​សង្កាត់ សាខា​បក្ស​ភូមិ​ចុង​ព្រែក និង​មេក្រុម​បក្ស​ភូមិ​ចុង​ព្រែក ១៤៥​នាក់ ។​

​លោក​បណ្ឌិត កែរ រដ្ឋា បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ក្រុង​ស្វាយរៀង និង​លោក ឌី វិជ្ជា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ក្រុង​ស្វាយរៀង ជូន​ដល់​សមាជិក សមាជិការ​បក្ស​ទូទាំង​ក្រុង​ស្វាយរៀង​ផងដែរ​។​

​ជាមួយគ្នានេះ លោក​បណ្ឌិត កែរ រដ្ឋា ក៏​បាន​ផ្សព្វផ្សាយ​ផ្សព្វផ្សាយ​គោលនយោបាយ ៨​ចំណុច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួមមាន​៖
*​ទី​១៖ ថែរក្សា ការពារ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ដើម្បី​ធានា ភាពសុខសាន្ត​របស់​ប្រជាជន និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​
*​ទី​២៖ ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព ងាយស្រួល និង​ជឿ ទុកចិត្ត​, បន្ត​អនុវត្ត​ការ​មិន​យក​កម្រៃ​សេវា​លើ​ការចុះបញ្ជី​កំណើត បញ្ជី​អាពាហ៍ពិពាហ៍ បញ្ជី​មរណភាព ការផ្ដល់ សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​។​
*​ទី​៣៖ បន្ត​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ជួយ​កសិករ​ក្នុង​ការពង្រីក​ផលិតកម្ម និង​ការរក​ទីផ្សារ​លក់​កសិផល​ដោយ​ថ្លៃ​សមរម្យ​, បែងចែក និង​ផ្តល់​កម្មសិទ្ធិ​ដី​ជូន​គ្រួសារ​ក្រីក្រ​គ្មាន​ដី​ដែល​បាន​អនុវត្ត​តាម​លក្ខខណ្ឌ សម្បទាន​ដី​សង្គមកិច្ច​, ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​គ្រប់​ប្រភេទ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ និង​បន្ត​ធ្វើ​ប្រទានកម្ម​ដី ជូន​ប្រជាជន​រស់នៅ និង​អាស្រ័យ​ផល​លើ​ទីតាំង​ដី​រដ្ឋ​តាម​គោលការណ៍​ដែល​រដ្ឋ​បាន​កំណត់​។​
*​ទី​៤៖ បន្ត​អនុវត្ត​គោលការណ៍​លុប​ការបង់​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀត ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​តាម កញ្ច្រែង កញ្ជើ ល្អី នៅតាម​ទីផ្សារ​នានា​នៅ​ទូទាំង​ប្រទេស​, អាជីវករ​លក់ដូរ​តាម​ផ្សារ​រដ្ឋ និង​ទីតាំង​ផ្សារ​រដ្ឋ​មាន​សិទ្ធិ កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល​លើ​តូប រាន ស្តង់​លក់​ដូរ និង​មាន​សិទ្ធិ​ផ្ទេរសិទ្ធិ​ទាំងនេះ​ឱ្យ​កូនចៅ ឬ​អ្នក ដទៃ​បាន​, បន្ត​កាត់បន្ថយ​ចំណាយ​សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​យន្តការ​នៃ​ការរក្សា​ស្ថិរភាព ថ្លៃ​ម្ហូបអាហារ និង​កាត់បន្ថយ​ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី​សម្រាប់​ប្រជាជន​ទូទៅ​។​
*​ទី​៥៖ លើកកម្ពស់​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​, បន្ត​អភិវឌ្ឍ​គ្រប់​ឃុំ សង្កាត់ ឱ្យ​មាន​ផ្លូវ គមនាគមន៍​កាន់តែ​ល្អ តាមរយៈ​ការជួសជុល​ថែទាំ​ផ្លូវ​ជា​ប្រចាំ ការស្ថាបនា​ផ្លូវ​ថ្មីៗ​ថែម​ទៀត និង​ការលើកកម្ពស់​ផ្លូវ ពី​ផ្លូវដី​ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ ឬ​ផ្លូវ​បេតុង​, មាន​អគ្គិសនី និង​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​, មាន​ប្រព័ន្ធ​ធារាសាស្ត្រ កាន់តែ​ប្រសើរ​ឡើង និង​មាន​សេវា​ទូរគមនាគមន៍​ប្រកបដោយ​គុណភាព​។​
*​ទី​៦៖ បន្ដ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​, បន្ត​កែសម្រួល និង​ដំឡើង​ប្រាក់ សោធន​និវត្តន៍​របស់​អតីត​មន្ត្រីរាជការ និង​អតីតយុទ្ធជន​, បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ក​រ និយោជិត ព្រម ទាំង​រក្សា​អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​កម្មករ និយោជិត​, លើកកម្ពស់​ការការពា​រ​សិទ្ធិ និង​ផលប្រយោជន៍​កម្មករ​ទាំង ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រពន្ធ​, បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​នៃ​គ្រួសារ​ក្រីក្រ​។​
*​ទី​៧៖ លើកកម្ពស់​ការផ្តល់​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌​ជូន​ប្រជាជន​។ បន្ត​ផ្តល់​សេវា​ថែទាំ​សុខភាព​បឋម​នៅ​មណ្ឌល​សុខភាព និង​សេវា​បង្ការ ធ្វើ​រោគវិនិច្ឆ័យ ព្យាបាល ថែទាំ និង​ស្តារ​នីតិ សម្បទា​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ទូទាំង​ប្រទេស​ដោយ​មិន​បង់ថ្លៃ​ជូន​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ តាមរយៈ​កម្មវិធី មូលនិធិ​សមធម៌​សុខាភិបាល​, ពង្រីក​សាលាបឋមសិក្សា​ដល់​គ្រប់​ភូមិ ពង្រីក​អនុវិទ្យាល័យ​ដល់​គ្រប់​ឃុំ និង​បង្កើន វិទ្យាល័យ​នៅ​តាម​ស្រុក​, យុវជន​ទទួលបាន​ឱកាស​ក្នុង​ការរៀនសូត្រ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មាន​ការងារ​ធ្វើ​។​
*​ទី​៨៖ ពង្រឹង​ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​តាមច្បាប់​ជា​ធរមាន លើកកម្ពស់​ការងា​រ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប ការ​លួច​ជ្រៀត​ចូល ការ​ស្នាក់នៅ និង​ការធ្វើ​សកម្មភាព​ខុសច្បាប់​របស់​ជនបរទេស​ដែល​បាន​ចូលមក​កម្ពុជា​។​
​នៅក្នុង​ឱកាស​នោះ លោក​បណ្ឌិត​ក៏បាន​ឧបត្ថម្ភ​ដល់​មេក្រុម​បក្ស​ម្នាក់ៗ​ទទួលបាន​ក្រ​ម៉ា​១ និង​ថវិកា ១០,០០០​រៀល​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.