ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក ហ៊ុន កុសល ជួប​សម្តែង​ការគួរសម ក្រោយ​ចុះចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក ហ៊ុន កុសល ជួប​សម្តែង​ការគួរសម ក្រោយ​ចុះចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាតឱ្យ​លោក ហ៊ុន កុសល ជួប​សម្តែង​ការគួរសម និង​សម្តែង​ការដឹងគុណ​ចំពោះ​ក្តីអនុគ្រោះ​ឱ្យ​រូប​លោក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក ហ៊ុន កុសល ត្រូវបាន​លោក លឹម ជា​វុត្ថា អគ្គនាយក​បណ្ដាញ​ព័ត៌មាន Fresh News សម្របសម្រួល និង​នាំ​ទៅ​ជួប​សម្តេច​តេជោដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​សម្តេច​តេជោ អនុញ្ញាតឱ្យ​លោក ហ៊ុន កុសល ចូលជួប​សម្តែង​ការគួរសម​ប្រមាណ​ជាង​២​ម៉ោង បន្ទាប់ពី​លោក ហ៊ុន កុសល សូម​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ​។​

​សូម​រំលឹក​ថា លោក ហ៊ុន កុសល គឺ​ជា​អតីត​សកម្មជន​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជា​អ្នក​តែងតែ​រិះគន់ និង​វាយប្រហារ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

​លោក ហ៊ុន កុសល ត្រូវបាន​សមត្ថកិច្ច​ឃាត់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២៣ ពី​បទ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​។​

​បន្ទាប់​ពី​ជាប់ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ​៣១​ថ្ងៃ លោក​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា​។ មួយ​ថ្ងៃ​បន្ទាប់​លោក ក៏​បាន​សូម​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុង​វីដេអូ​សូម​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន កុសល បាន​ទទួលស្គាល់​នូវ​កំហុសឆ្គង​របស់​ខ្លួន​នា​ពេល​កន្លង​ទៅ ហើយក៏​បាន​ថ្លែង​អរគុណ​សម្តេច​តេជោ ដែល​បាន​អភ័យ​ជូន​រូបលោក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.