ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន និង​អនុ​រដ្ឋមន្ដ្រីក្រសួង​នគរបាល​វៀតណាម ដឹកនាំ​កិច្ចពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​បទពិសោធន៍ ក្នុង​ការធានា​សន្តិសុខ សម្រាប់​ព្រឹត្តការណ៍​អន្ត​រ​ជាតិ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន និង​អនុ​រដ្ឋមន្ដ្រីក្រសួង​នគរបាល​វៀតណាម ដឹកនាំ​កិច្ចពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​បទពិសោធន៍ ក្នុង​ការធានា​សន្តិសុខ សម្រាប់​ព្រឹត្តការណ៍​អន្ត​រ​ជាតិ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក​បម្រុ​ង លឿង តាម​ក្វាង អនុ​រដ្ឋមន្ត្រីក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី​២២ ខែេម​សា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ជា​សហប្រធាន​ដឹកនាំ កិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​បទពិសោធន៍ ក្នុង​ការធានា​សន្តិសុខ សម្រាប់​ព្រឹត្តការណ៍​អន្ត​រ​ជាតិ រវាង​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​នាយកដ្ឋានអង្គរក្ស​។​

​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​នគរបាលជាតិ បាន​ឲ្យដឹង​ក្រោយ​កិច្ចប្រជុំថា កិច្ចប្រជុំ​នៅ​ថ្ងៃនេះ គឺ​អនុវត្ត​ទៅតាម​ផែនការ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម ក្នុង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ពាក់ព័ន្ធ​ទៅនឹង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់​ព្រឹត្តិការណ៍​ធំៗ ជាពិសេស​ខ្នាត​តំបន់ និង​អន្តរជាតិ ហើយ​នៅពេល​ឆាប់ៗ​ខាងមុខនេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​កីឡា​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ បន្ទាប់​ពី​ប្រទេស​វៀតណាម ខណៈ​ដែល​វៀតណាម ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ គឺ​មិន​មាន​ការប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម នោះទេ​។​

​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បានបញ្ជាក់​ថា ដើម្បី​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការធានា​ឲ្យបាន​នូវ​សុវត្ថិភាព សន្តិ​ស​ខុស សណ្តាប់ធ្នាប់ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​សំខាន់​នេះ កម្ពុជា​ក៏​បាន​ស្នើសុំ​កិច្ច​សហការ​ពី​ភាគី​មិត្ត ដើម្បីឲ្យ​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ព្រឹត្តការណ៍ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​លោក​បាន​លើកឡើង​ថា សម្រាប់​កិច្ចការ​រៀបចំ​ផែនការ​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​កីឡា​ប៉ា​រ៉ា​ហ្គេម​ខាងមុខនេះ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចង្អុល​ដឹកនាំ និង​ធ្វើ​ការផ្សព្វផ្សាយ​រួចមកហើយ និង​នាយកដ្ឋាន​-​អង្គភាព​ជំនាញ​នី​មួយៗ ក៏​បាន​ធ្វើ​ការចាត់ចែង​គ្រប់​ជ្រុងជ្រោយ ទាំង​សណ្តាប់ធ្នាប់​សាធារណៈ ការមកដល់​របស់​គណៈប្រតិភូ តម្រាយ​ផ្លូវ កន្លែង​ការ​ស្នាក់នៅ ជាពិសេស​ទីកន្លែង​ព្រឹត្តិការណ៍​ប្រកួត រួម​ទាំង​ការបង្ការ​ហេតុការណ៍​កើតឡើង​ជា​យថាហេតុ​ជាដើម​។​

​លោក​បន្តថា ដើម្បី​ឲ្យ​កិច្ច​ការពារ​គ្រប់​ជ្រុងជ្រោយ​ទៅបាន គឺ​ចាំបាច់​ណាស់​ត្រូវ​មាន​បទពិសោធន៍ ដោយសារ​នេះ​ជា​ព្រឹត្តិការណ៍​ដំបូង​បំផុត​ក្នុង​រយៈពេល​៦៥​ឆ្នាំ ដែល​កម្ពុជា​ខកខាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​ក៏​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​លើក​ដំបូង​បំផុត ដូច្នេះ​ទោះជា​យើង​មាន​ការជឿជាក់​លើ​សមត្ថ​ភាព​ប៉ុណ្ណា​ណាក៏ដោយ យើង​ក៏​ត្រូវ​ទាមទារ​រក​បទពិសោធ​ន៍​ពី​ប្រទេសជិតខាង​។​

​ហើយ​កន្លងមក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ចង្អុល​ដឹកនាំ និង​បាន​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន ដើម្បី​ផ្តល់​បទពិសោធន៍ ជាពិសេស​ទទួលបាន​ជោគជ័យ ក្នុង​ការការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០-៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​ជោគជ័យ​នេះ ក៏​មាន​ចំណែក​មួយ​ពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការពង្រឹង​បទពិសោធន៍​ជាមួយ​ដៃគូ សហប្រតិបត្តិការ​របស់​យើង​ផងដែរ​។ ដូច្នេះ កិច្ចប្រជុំ​នេះ គោលបំណង​សំខាន់ គឺ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការការពារ ជាពិសេស​ធានា​សុវត្ថិភាព សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅពេល​ខាងមុខ​នេះ​។​

​អគ្គស្នងការ​រង​នគរបាល​ជាតិ​រូបនេះ បាន​គូសបញ្ជាក់ថា សម្រាប់​ផែនការ​ការពារ​កងកម្លាំង​សមត្ថកិច្ច​បាន​ត្រៀមខ្លួ​ន​រួចរាល់​អស់ហើយ គ្រប់​គោលដៅ​អាទិភាព និង​គ្រប់​សមាសភាព​ចូលរួម គឺ​យើង​បាន​ត្រៀម​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ប៉ុន្តែ​ទោះជា​យ៉ាងណា​យើង​ក៏​នៅ​មាន​ការបារម្ភ​ផងដែរ ព្រោះ​ថា​ព្រឹត្តិការណ៍​នេះ​ប្រាកដជា​មាន​អ្នកចូលរួម​ទស្សនា និង​ចូលរួម​គាំទ្រ​ការប្រកួត​ច្រើន​កុះករ ហើយ​ទោះជា​យើង​បាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​រួច​ក៏​ពិតមែន យើង​ក៏​នៅតែ​បន្ត​ធ្វើ​បច្ចុប្បន្នភាព និង​តាមដាន​សភាពការណ៍ ដើម្បី​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា​។​

​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បន្ថែមទៀតថា សម្រាប់​កិច្ច​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បើ​គ្មាន​ការចូលរួម​ពី​មហាជន ក៏ដូចជា​ប្រជាពលរដ្ឋ​ការងារ​នេះ​នឹង​មិន​បាន​ជោគជ័យ​នោះ​ទេ ទោះ​ជា​កងកម្លាំង​សមត្ថកិច្ច​មាន​សមត្ថភាព​ខ្ពស់​យ៉ាងណាក៏ដោយ ក៏​វា​មិន​អាច​ទៅ​បានរ​លូន​ប្រកបដោយ​តម្លាភាព ហើយ​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​ប្រព្រឹត្ត​នៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​នេះ​បាន​ជោគជ័យ ក៏​ដូច​ជា​លើក​កិត្តិយស និង​កិត្យានុភាព​ប្រទេសជាតិ​លើ​ឆាក​អន្តរជាតិ​។​

​ក្នុងនាម​តំណាង​ឲ្យ​កងកម្លាំង​មា​ន​សមត្ថកិច្ច និង​តំណាង​ឲ្យ​កងកម្លាំង​ពា​ក់​ព័ន្ធ​ទាំងអស់ ក្នុង​កិច្ចការពារ​ធាន​សុវត្ថិភាព​ព្រឹត្តិការណ៍​ស៊ី​ហ្គាម និង​ប៉ា​រ៉ា​ហ្គេម​ខាងមុខនេះ សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​ដើម្បី​ថែរក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជាពិសេស​ការរក្សា​របៀប​រៀបរយ ហើយ​ប្រសិនបើ​មាន​ប្រការ​ណាមួយ​ថ្នាំង​ថ្នាក់​ដូចជា​ការបិទផ្លូវ ឬក៏​ការរៀបចំ​ក្បួន​គណៈប្រតិភូ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ពេលវេលា​ក្នុង​ការ​ធ្វើ​ចរាចរណ៍ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ខន្តី​អភ័យទោស និង​អធ្យាស្រ័យ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.