ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

ប្តី​ប្រពន្ធ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន ក្នុង​ករណី​ឆបោក​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ពាក់ព័ន្ធ​រត់​ការ​ចូល​ក្រប​ខណ្ឌ

ប្តី​ប្រពន្ធ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន ក្នុង​ករណី​ឆបោក​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ពាក់ព័ន្ធ​រត់​ការ​ចូល​ក្រប​ខណ្ឌ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ខេត្ត​កំពង់ស្ពឺ​)៖ នា​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣ ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ទទួល​ពាក្យបណ្តឹង​ករណី​ឆរ​បោក​ប្រាក់ ប្រព្រឹត​ចាប់តាំងពី​ឆ្នាំ​២០១៩ បន្ត​រហូតដល់​ឆ្នាំ​២០២៣ សរុប​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លា ដើម្បីឲ្យ​ឈ្មោះ​ឆន សុធី បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ដែនដី​។​

​ជនរងគ្រោះ​ឈ្មោះ ឆន សុធី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ (​ប្តី​) និង​ឈ្មោះ វង្ស សុខ​នាង អាយុ​៣៥​ឆ្នាំ​(​ប្រពន្ធ​) មាន​ទីលំនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ ផាន់ ផា​លី​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ​(​ប្រពន្ធ​) និង​ឈ្មោះ​នួន ប៉ិន អាយុ​៤៦​ឆ្នាំ (​ប្តី​) មុខរបរ​វិស្វករ​សំណង់ មាន​ទីលំនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ភ្នំពេញ​។ ជនសង្ស័យ​ទាំង​ពីរ​នាក់ ប្តី​ប្រពន្ធ ត្រូវបាន​ជន​រងគ្រោះ​ឃាត់ខ្លួន​នៅ​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ហើយ​ប្រគល់​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ សាកសួរ​អនុវត្ត​តាម​នីតិវិធី​។​

​ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​ទទួល​ស្គាល់​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លា ដើម្បី​រត់​ការ​ចូល​ធ្វើ ចូល​បម្រើ​ការងារ​ក្រសួង​ដែនដី​។​

​ប​ច្ច​ប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.