ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

ប្រសាសន៍សំខាន់ៗរបស់សម្តេច​តេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីពិធីកាត់ប្ញសសីមា ព្រះវិហារ ព្រះពុទ្ធ បដិមា និងសមិទ្ធផលនានា​ក្នុងវត្តព្រះបារមីវង្កតបុរី

ប្រសាសន៍សំខាន់ៗរបស់សម្តេច​តេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីពិធីកាត់ប្ញសសីមា ព្រះវិហារ ព្រះពុទ្ធ បដិមា និងសមិទ្ធផលនានា​ក្នុងវត្តព្រះបារមីវង្កតបុរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតក​ដ៏ថ្លៃ​ថ្លា​​​របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបា​សិកា ឌី ប៉ុក ដែលជាបិតា និងមាតាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរអភិបាលរាជធានី ក៏ដូចជាព្រះចៅអធិការ និងគណៈកម្មការវត្ត ដែលបានខិតខំរួមគ្នាកសាងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាសនានៅកម្ពុជាមិនមានសាសនាណាបង ឬប្អូននោះទេ ព្រោះសាសនាទាំងអស់ត្រូវបានរស់ឡើងវិញដំណាលគ្នាក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របបខ្មែរក្រហមអាចលុបបំបាត់ហេដ្ឋរចនាសម្ព័ន្ធផ្នែកសាសនា តែមិនអាចលុបជំនឿក្នុងចិត្តរបស់ប្រជាពលរដ្ឋបាននោះឡើយ។

* សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងថា វត្តវង្កតបុរី ក្លាយទៅជាទីអារាម​សម្រាប់ត្រកូល «ហ៊ុន» និងត្រកូល «ឌី» ព្រោះបិតា មាតា ព្រមទាំងបងស្រីសាច់ថ្លៃរបស់សម្តេចតេជោ ត្រូវបានបញ្ចុះ និងបូជានៅទីនេះ។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី» នឹងមិនបោះបង់វត្តព្រះបារមីវង្កតបុរីនោះទេ ហើយបន្តជួយជ្រោមជ្រែងគាំទ្រដល់វត្តនេះរហូតទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះជាខួប ២៥ឆ្នាំ នៃមរណភាពមាតាសម្តេច, ខួប ១០ឆ្នាំនៃមរណភាពបិតា និងជាខួប ១០០ឆ្នាំថ្ងៃកំណើតរបស់បិតាសម្តេចផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃបុណ្យខួបនៃមរណភាពបិតារបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីថ្ងៃទី១២ ខែកក្កដា ចំពេលដំណើរការបោះឆ្នោតនៅកម្ពុជាយ៉ាងណាក្តី តែសម្តេចមិនអាចបោះបង់ពិធីបុណ្យសម្រាប់បិតា និងមាតានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងភ្ញាក់ផ្អើល និងមិននឹកស្មានថា ល្ខោនទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋក្នុងទីក្រុង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងវត្តព្រះបារមីវង្កតបុរី មិនសម្រាប់តែត្រកូល «ហ៊ុន» និងត្រកូល «ឌី» ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋទូទៅផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាននិស្សិតខ្មែរ-ឥស្លាម ៦នាក់ កំពុងស្នាក់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលកំពុងជួបវិបត្តិនយោបាយ និងសង្គ្រាម។ សម្តេចតេជោ ហ៊ុន សែន កំពុងតាមដាន និងពិចារណាជម្លៀសពួកគេចេញពីស៊ូដង់ខាងត្បូង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាអាចប្រារព្ធពិធីបុណ្យទាន និងបុណ្យចូលឆ្នាំយ៉ាងសប្បាយរីករាយ ដោយសារតែប្រទេសមានសុខសន្តិភាព គ្មានភ្លើងសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលប្រជាពលរដ្ឋមានជីវភាពល្អ​ប្រសើរ ទីអារាមក៏មានការរីកចម្រើនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពុទ្ធចក្រក៏បានផ្តល់នូវការអប់រំផ្នែកសីលធម៌ និងគុណធម៌ដល់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តនូវសេចក្តីល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណាចក្រ និងពុទ្ធចក្រ ជាចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់គ្នាបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន សម្រេចប្រគេនបច្ច័យបានពីពិធីបុណ្យជាង ៨០លានរៀល ទៅព្រះចៅអធិការវត្តព្រះបារមីវង្កតបុរី ដើម្បីកសាងសមិទ្ធផលដទៃទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះស្រមៃចង់ធ្វើនាយករដ្ឋមន្ត្រីស្ទើរស្លាប់ តែមិនបានធ្វើ។ ដោយឡែកសម្តេច មិនដែលចង់ធ្វើនាយករដ្ឋមន្ត្រី តែបានក្លាយជានាយករដ្ឋមន្ត្រីដែលយូរជាងគេលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេរីភាពរបស់សម្តេចជាច្រើន ត្រូវបានបង់ ព្រោះកម្លាំងការពារ ពេលអញ្ជើញទៅកម្មវិធីផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រុមហ៊ុនប៊ូយ៉ុងថោន នឹងសាងសង់សាកលវិទ្យាល័យមួយនៅក្បែរវត្តទួលក្រសាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋចំណាយប្រមាណ ៧លានដុល្លារបន្ថែម សម្រាប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូកីឡាស៊ីហ្គេម។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៩៖០៥នាទី នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣, សូមអរគុណចំពោះទស្សនាការផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន  ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.