ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព្រឹកនេះសម្តេចតេជោ អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ​សមាគម សហជីព កម្មករ និយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹកនេះសម្តេចតេជោ អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ​សមាគម សហជីព កម្មករ និយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះ​សំណាល​ជា​មួយ​ថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត និងតំណាង​មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់។

ជំនួបសំណេះសំណាល បានធ្វើឡើងសាលមហោស្រពកោះពេជ្រ។ ជំនួប​សំណេះ​​សំណាលធ្វើឡើង ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។

ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងដោយគណៈចលនាសហជីព គណៈកម្មការដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព និងចលនា​កម្មករ​និយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន គណៈកម្មាធិការ​គណបក្ស​រាជ​ធានីភ្នំពេញ និងគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីនោះ លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការ​កណ្តាល​គណ​បក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាសហជីព និងជាប្រធាន​គណៈ​កម្មាធិការដឹកនាំការងារកសាងគណបក្ស កសាងអង្គការសហជីព និងចលនា​កម្មករ​និយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន បានលើកបង្ហាញ​របាយ​ការណ៍មួយចំនួនពាក់ព័ន្ធការងារកសាងសមាជិកបក្សនៅតាមអង្គកាសហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារនានា។

បើតាមលោកបណ្ឌិត អ៉ិត សំហេង បានឱ្យដឹងថា សមាជិកបក្សប្រជាជនកម្ពុជា នៅតាមអង្គកាសហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះ​ស្ថានការងារនានា ត្រូវបានកសាង និងពង្រីកជាបន្តបន្ទាប់ ជាមួយការគាំទ្រ​យ៉ាង​ខ្លាំងក្លាលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលបានជួប​សំណេះ​សំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោ​ជិត និងតំណាង​មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ​សមាគម សហជីព កម្មករ និយោ​ជិត និងតំណាង​មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ច​ក្រៅប្រព័ន្ធទាំងអស់ ដែលបានជឿជាក់ចំពោះគណបក្សប្រជាជនកម្ពុជា ហើយតែងផ្តល់ការគាំទ្រ និងទំនុកចិត្តឱ្យបក្សដឹកនាំប្រទេសជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.