ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចាត់ទុក​វត្ដ​មាន «​សណ្ឋាគារ សាន់ & មូន រី​វើ​សាយ​» ចូលរួម​លើក​មុខមាត់​ដល់​វិស័យ​ទេសចរណ៍ ស្រប​ពេល​កម្ពុជា​ក្លាយជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២

​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចាត់ទុក​វត្ដ​មាន «​សណ្ឋាគារ សាន់ & មូន រី​វើ​សាយ​» ចូលរួម​លើក​មុខមាត់​ដល់​វិស័យ​ទេសចរណ៍ ស្រប​ពេល​កម្ពុជា​ក្លាយជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា ការ​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ «​សណ្ឋាគារ សាន់ & មូន រី​វើ​សាយ​» (Sun & Moon Riverside) បាន​ចូលរួម​ចំណែក​លើកមុខ​មាត់​ដល់​វិស័យ​ទេសចរណ៍ ស្រប​ពេល​កម្ពុជា​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នៅ​ថ្ងៃ​ខាងមុខនេះ​។​

​ការ​ថ្លែង​ដូច្នេះ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​សាន់ & មូន រី​វើ​សាយ​» (SUN & MOON, Riverside Hotel) ស្ថិតនៅ​ជិត​ស្ពាន​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សូម​ចូលរួម​អបអរសាទរ​ជាមួយ ក្រុមហ៊ុន​សាន់ & មូន គ្រុប ចំពោះ​ការសម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ «​សណ្ឋាគារ សាន់ & មូន រី​វើ​សាយ​» ដែល​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ថ្មី​មួយទៀត​សម្រាប់​រាជធានី​ភ្នំពេញ​ដ៏​ស្រស់ត្រកាល​របស់​យើង​។​

«​ការបើក​ដំណើរការ​សណ្ឋាគារ​ដ៏​ទំនើប​ជាមួយនឹង​ស្តង់ដារ​កម្រិត​ពិភពលោក​នេះ គឺ​ស្របពេល​ដែល​កម្ពុជា​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នៅ​ខែ​ឧសភា និង​មិថុនា ឆ្នាំ​២០២៣ ខាងមុខ ដោយ​នេះ​មិន​ត្រឹមតែ​ជា​ឱកាស​អាជីវកម្ម​ដ៏​ល្អ​សម្រាប់ សណ្ឋាគារ​សាន់ & មូន រី​វើ​សាយ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឱកាស​ក្នុងការ​លើក​មុខមាត់​ដល់​វិស័យ​ទេសចរណ៍ និង​ដល់​ប្រទេស​កម្ពុជា​ទាំងមូល តាមរយៈ​ការបង្ហាញ​ឱ្យឃើញ​ពី​ការត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា នៅ​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជាមួយនឹង​សេវាកម្ម​បដិសណ្ឋារកិច្ច​ប្រកបដោយ​គុណភាព​ខ្ពស់​»​។ ការបញ្ជាក់​បន្ថែម​រប​ស់​នាយ​ឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។​

​នាយ​ឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងបន្ដថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា បាន​និង​កំពុង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់ និង​លើ​ពិភពលោក ដោយ​បាន​ប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ​ទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​ស្ថិត​នៅលើ​មាគ៌ា​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​ខ្លួន ទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​នេះ គឺជា​សមិទ្ធផល​ផ្លែផ្កា​នៃ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ដោយ​មាន​ការចូលរួម​យ៉ាង​សកម្ម​របស់​វិស័យ​ឯកជន​ក្នុង​ការអភិវឌ្ឍ​វិស័យ​គន្លឹះ​ជាច្រើន រួម​ទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ ដែល​បម្រើ​ឱ្យ​ការ​ទ្រទ្រង់ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ជាក់ស្តែង នៅមុន​ការមកដល់​នៃ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩, ក្នុង​រយៈពេល​ប្រមាណ ២០ ឆ្នាំ​កន្លងមកហើយ​, ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​កើន​ឡើង​ជាង ១០ ដង ពោល​គឺ ពី​ប្រមាណ​ជាង ៤៦ ម៉ឺន​នាក់ ក្នុង​ឆ្នាំ​១៩៩៩ ដល់​ជាង ៦.៦ លាន​នាក់​ក្នុង​ឆ្នាំ​២០១៩​។ ជាមួយ​នឹង​កំណើន​ដ៏​លឿន​នេះ​, វិស័យ​ទេសចរណ៍​បាន​ក្លាយជា​កម្លាំងចលក​រ​មួយ​យ៉ាង​សំខាន់ ដោយ​បាន​រួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​រហូតដល់​ទៅ ១២,១% និង​បាន​ផ្តល់​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦៣ ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៩​។​

​លោក​បណ្ឌិត បាន​ថ្លែង​ទៀតថា ពិតណាស់ ក្នុងអំឡុង​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩, វិស័យ​ទេសចរណ៍ បាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ជាពិសេស ដោយសារ​ការ​រឹតត្បិត​ចំពោះ​ការធ្វើដំណើ​រទាំង​ក្នុងស្រុក និង​ឆ្លង​ប្រទេស​។ ទោះបី​យ៉ាងនេះក្តី ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការដាក់ចេញ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​វិធានការ​ឆ្លើយតប​ជា​ច្រើន​, វិស័យ​ទេសចរណ៍​បានចាប់ផ្តើម​ងើប​ឡើងវិញ​ជា​បណ្តើរៗ ស្របទៅនឹង​ដំណើរការ​បើក​ឡើង​វិញ​នៃ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​ទាំង​នៅ​កម្ពុជា និង​សាកលលោក​។​

​ជាក់ស្តែង ចំនួន​ភ្ញៀវទេសចរ​នៅក្នុង​ស្រុក​បាន​កើនឡើង​យ៉ាង​លឿន​រហូត​ដល់​ជិត ១៤​លាន​នាក់ ក្នុង​ឆ្នាំ​២០២២ ដែល​ស្មើនឹង​ប្រមាណ​ជិត ២​ដង នៃ​ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​ក្នុង​ឆ្នាំ​២០១៩ ជាពិសេស​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​កន្លង​ទៅ​ថ្មីៗ​នេះ​, ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​នូវ​ទិន្នន័យបឋម​ថា ចំនួន​ភ្ញៀវទេសចរ មាន​ចំនួន​កើនឡើង​រហូត​ដល់​ទៅ​ជាង ១៣​លាន​នាក់ ដែល​ក្នុងនេះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជិត ៦​ម៉ឺន​នាក់​។​

​នាយ​ឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា «​ជារួម​នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ យើង​អាច​កត់សម្គាល់​ឃើញថា វិស័យ​ទេសចរណ៍​របស់​កម្ពុជា កំពុង​តែ​ស្ថិត​នៅលើ​និន្នាការ​វិជ្ជមាន​ឡើងវិញ ហើយ​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក ក៏​បាន​បង្ហាញ​ផង​ដែរ​ថា វិស័យ​ទេសចរណ៍​ក៏​កាន់តែ​មាន​ភាព​ធន់​ជាង​មុន​។ ក្នុងន័យនេះ ការបើក​ឱ្យ​ដំណើរការ​សណ្ឋាគារ និង​សេវាកម្ម​បដិសណ្ឋារកិច្ច​ខ្នាត​អន្តរជាតិ​លំដាប់​ផ្កាយ​បួន ឬ​ផ្កាយ​ប្រាំ ដូចជា សណ្ឋាគារ សាន់ & មូន រី​វើ​សាយ នេះ​ជាដើម ក៏​ជា​សក្ខីភាព​នៃ​ការ​ងើប​ឡើងវិញ​ជា​បណ្តើរៗ​នៃ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា យ៉ាង​ជាក់ច្បាស់​។ មួយវិញទៀត ការរីកដុះដាល​នៃ​សណ្ឋាគារ​ប្រភេទ​នេះ ក៏​នឹង​បន្ត​ចូលរួម​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ផ្តល់​ផលប្រយោជន៍​ដល់​អាជីវកម្ម​ផ្សេងៗ​ទៀត នៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​របស់​ខ្លួន​»​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹង​ទៀត​ថា សម្រាប់​ទិសដៅ​ទៅមុខ រាជរដ្ឋាភិបាល​នឹង​បន្ត​ចាត់​ទុក​វិស័យ​នេះ​ជា​សសរស្តម្ភ​យ៉ាង​សំខាន់​នៃ​សេដ្ឋកិច្ចជាតិ និង​បន្ត​ជំរុញ​គាំទ្រ​វិស័យ​នេះ ឱ្យក្លាយ​ទៅ​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច ដូចពេលមុន​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​ការបន្ត​កែសម្រួល​បរិយាកាស​ធុរកិច្ច​, ការចូលរួម​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​ជា​ពិសេស​ការសហការ​ជាមួយ​វិស័យ​ឯកជន សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​រារាំង​ដល់​ការអភិវឌ្ឍ​នៃ​វិស័យ​ទេសចរណ៍​។​

​អ្នកឧកញ៉ា​បណ្ឌិត ជា រតនា ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន សាន់ & មូន គ្រុប បាន​គូសបញ្ជាក់​ឱ្យដឹងថា «​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​សាន់ & មូន រី​វើ​សាយ​» ដែល​ត្រូវបាន​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ គឺជា​សមិទ្ធិផល​ដែល​កើតចេញ​ពី​ការវិនិយោគ​ក្នុងស្រុក​ដោយផ្ទាល់ និង​ជា​ចំណែក​មួយ​ដែល​ជា​សមិទ្ធិផល​ពិតៗ​របស់​ក្មេង ៧​មករា ដែល​សម្តេច​បាន​រំដោះ​កាលពី​ជាង ៤៤​ឆ្នាំមុន​។ ដូច្នេះហើយ ដើម្បី​ជា​ការ​តបស្នង​សងគុណ​ក្នុង​ការរំដោះ​ឲ្យ​រួចផុតជីវិត ខ្ញុំបាទ​ក្នុងនាម​ក្រុមហ៊ុន គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ព្រមទាំង​ក្រុមគ្រួសារ សូម​គោរព​ដឹងគុណ និង​គាំទ្រ​សម្តេច​ជា​និច្ច​និរន្តរ៍​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.