ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

​ខេត្ត​បាត់ដំបង​ប្រកាស​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណ​រាស្ត្រ នីតិកាល​ទី​៧

​ខេត្ត​បាត់ដំបង​ប្រកាស​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណ​រាស្ត្រ នីតិកាល​ទី​៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ ខេត្ត​បាត់ដំបង​បាន​ប្រកាស​បេក្ខជន​ពេញសិទ្ធិ និង​បម្រុង​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណ​រាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ​។​

​ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​សន្និបាត​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោ​ម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៣ ដើម្បី​ផ្សព្វផ្សាយ​អំពី​របាយការណ៍ សភាព​ការ​ទូទៅ​ការងារ​គណបក្ស​ឆ្នាំ​២០២២ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២៣​។​

​លោក សុខ លូ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​បាត់ដំបង បាន​អាន​សេចក្តីសម្រេច​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ស្តីពី​ការតែងតាំង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណ​រាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ មណ្ឌល​ខេត្ត​បាត់ដំបង​។​

​បេក្ខជន​ពេញ​សិទ្ធ​ចំនួន​៨​រូប រួមមាន​៖
១. សម្តេច​ក្រឡាហោម ស ខេង​
២. លោក ងិន ឃ​ន​
៣. លោក ឡោក ហ៊ួ​រ​
៤. លោក អង្គ វង្ស វឌ្ឍនា​
៥. លោក ឈាង វុន​
៦. លោក កើត រិទ្ធ​
៧. លោក សក់ សេដ្ឋា​
៨. លោក ច័ន្ទ សុផល​។​

​បញ្ជី​បេក្ខជន​បម្រុង​ចំនួន​៨​រូប រួមមាន​៖
១. លោកស្រី លី គឹម​លៀង​
២. លោក ភួ ពុយ​
៣. លោក នឹម ថូត​
៤. លោក សៀង ស៊ុត​ថ​
៥. លោកស្រី ញឹក សា​គន្ធ​
៦. លោក ខាន់ ម៉ា​ណេរ​
៧. លោកស្រី កែវ ដា​ណា
៨. លោក ខឺ​យ ស៊ី​នឿន​

​អង្គសន្និបាត​បាន​ប្តេជ្ញា និង​សម្រេចចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការពង្រឹង​នូវ​សមាជិក​បក្ស​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ និង​កសាង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រុមការងារ​គណបក្ស និង​គណៈកម្មាធិកា​រប​ក្សខេត្ត គឺ​ធ្វើ​យ៉ាងណា​ខិតខំ​រក្សា​ប្រៀប​ឈ្នះ និង​ដើម្បី​បន្ត​ពង្រីក​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ យ៉ាងហោច​ណាស់​ដណ្តើម​អាសនៈ​ឲ្យបាន​៧​លើ​៨​អាសនៈ​។​

​សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​ផ្សព្វផ្សាយ​និង​ដាក់​ចេញ​នូវ​ទិសដៅ​ការងារ​របស់​គណបក្ស និង​កិច្ចការ​មួយចំនួន​ដែល​ត្រូវ​អនុវត្ត​ចំពោះ​មុខ និង​បាន​ផ្តល់​នូវ​ផែនការ​លម្អិត​ជា​គន្លឹះ​ក្នុង​ការអនុវត្ត​ជាក់ស្តែង ដើម្បី​បម្រើឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​ខាងមុខ ទាំង​ផែនការ​សកម្មភាព​មុន​យុទ្ធនាការ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្ងៃ​បោះឆ្នោត និង​ក្រោយ​ថ្ងៃ​បោះឆ្នោត​ធ្វើយ៉ាងណា​សម្រេច​ទទួលបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.