ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

​លោក ហ៊ុន ម៉ា​នី​, លោក ឃួ​ង ស្រេង និង​លោកជំទាវ ហ៊ុន ម៉ា​ណា អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី មាន​ពិធី​ពុទ្ធា​ភិ​សេក​ព្រះអង្គ​ធំ និង​គំនូរ​បុរាណ​ក្នុង​ព្រះវិហារ

​លោក ហ៊ុន ម៉ា​នី​, លោក ឃួ​ង ស្រេង និង​លោកជំទាវ ហ៊ុន ម៉ា​ណា អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី មាន​ពិធី​ពុទ្ធា​ភិ​សេក​ព្រះអង្គ​ធំ និង​គំនូរ​បុរាណ​ក្នុង​ព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា , លោកជំទាវ ហ៊ុន ម៉ា​ណា និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះអង្គ​ធំ និង​គំនូរ​បុរាណ​ក្នុង​ព្រះវិហារ វត្ត​ព្រះ​បារមី​វង្កត​បុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ខណៈ​ដែល​ទី​អារាម​វត្ត​នេះ បាននិងកំពុង​ប្រារព្វ​ពិធី​បុណ្យ​បញ្ចុះ ខណ្ឌសីមា ព្រះវិហារ ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា ដែលជា​កេរ​មរតក​របស់ អ្នកឧកញ៉ា មហា ភក្តី​សប្បុរិសភោ​គា​ធិបតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី ប៉ុក ឈាន​ដល់​ថ្ងៃ​ទី​២​ហើយ​នោះ​។​

​ពិធីបុណ្យ​នេះ បាន​ផ្តួចផ្តើមឡើង​ដោយ​ព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុមគ្រួសារ​ត្រកូល​ហ៊ុន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មាន​រយៈពេល​៣​យប់​៤​ថ្ងៃ ពោល​គឺ​ចាប់ពី​រសៀល​ថ្ងៃទី​២១ រហូត​ដល់​ថ្ងៃ​២៤ ខែ​មេសា ឆ្នាំ​២០២៣ ហើយ​នៅក្នុង​៣​រាត្រី​នោះ​ក៏​មាន​ការសម្តែង​សិល្បៈ​កំសាន្ត​រាល់​យប់​ផងដែរ​។​

​សម្រាប់​កម្មវិធី​បុណ្យ នៅ​ថ្ងៃ​ទី​១ ពោល​គឺ​កាល​រសៀល​ថ្ងៃ​សុក្រ​ទី​២១ ខែ​មេសា មាន​ពិធី​រៀបចំ​ឫស​សីមា ពិធី​ក្រុង​ពាលី និង​បង្ហូតទង់​, ដង្ហែ​ដុំ​និម្មិត​សីមា និង​គ្រឿង​បរិក្ខារ​ប្រទក្សិណ​៣​ជុំ​ព្រះវិហារ​, នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល​, វេរ​ព្រះវិហា និង​វរ​ដុំ​និម្មិត​សីមា ប្រគេន​ចំពោះ​ព្រះសង្ឃ​, និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​ប​រិត្ត បន្ទាប់មក​នៅ​ពេល​ល្ងាច​សម្តេចព្រះ​វនរ័ត កិត្តិ​បណ្ឌិត ណ​យ ច្រឹក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២ ប្រទាន​ព្រះ​ធម្ម​វិសេស​ទេសនា ។​

​សម្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មេសា ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យ​នេះ មាន​ពិធី​ពុទ្ធា​ភិ​សេក​ព្រះអង្គ​ធំ និង​គំនូរ​បុរាណ​ក្នុង​ព្រះវិហារ​។ សម្រាប់​ថ្ងៃ​ទី​៣ គឺ​ចំ​ព្រឹក​ថ្ងៃ​អាទិត្យ ទី ២៣ ខែ​មេសា ឆ្នាំ​២០២៣ មាន​ពិធី​និមន្ត​ព្រះសង្ឃ​ចំនួន​១០៨​អង្គ ធ្វើ​សីមា​កម្ម ក្រោម​ព្រះអធិបតីភាព សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈ សង្ឃនាយក និង​ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ ប្រគេន​យាគូ​ចំពោះ​ព្រះសង្ឃ​ចំនួន ១០៨ អង្គ ប្រគេន​ចង្ហាន់​ចំពោះ​ព្រះសង្ឃ​។​

​លុះដល់​ថ្ងៃ​ទី​៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ (​ថ្ងៃ​កាត់​ឫស​សីមា​) សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​អញ្ជើញ​អុជ​ទៀនធូប​គោរពបូជា​ជូន​ដួង​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិសភោ​គា​ធិបតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី ប៉ុក នៅ​មហា​ចេតិយ​។ បន្ត​មក​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គពិធី​សំណេះសំណាល​, កាត់​ខ្សែបូ និង​កាត់​ឫស​សីមា វេរ​រណ្តាប់​កាន់​អង្គ​ប្រគេន​ព្រះសង្ឃ និង​ដារ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.