ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

ប្រកាស​បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ របស់​គណបក្ស​ប្រជាជន​កម្ពុជា

ប្រកាស​បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ របស់​គណបក្ស​ប្រជាជន​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​កំពង់ចាម​)៖ គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ដើម្បី​ត្រៀម​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណ​រាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ​។​

​ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​សន្និបាត​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព​លោក យឹម ឆៃលី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្ត​កំពង់ចាម នា​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣​។​

​បេក្ខភាព​តំណាងរាស្ត្រ​ពេញសិទ្ធិ​សម្រាប់​មណ្ឌល​កំពង់ចាម​មាន​ចំនួន​១០​រូប រួមមាន​៖
១. លោក យឹម ឆៃលី​
២. លោក ខៀវ កាញារីទ្ធ​
៣. ប៉ាន សូរ​ស័ក្តិ​
៤. លោក វេង សាខុន​
៥. លោក ហង់​ជួន ណារ៉ុន​
៦. លោក លូ គឹមឈន់​
៧. លោក លន់ លឹម​ថៃ​
៨. លោក ងួន សុជាតិ​
៩. ម៉ា ឈឿន​
១០. ណៅ ធួ​ក​
​បញ្ជី​បេក្ខជន​បម្រុង​ចំនួន​១០​រូប រួមមាន​៖
១. លោកស្រី កុល ធា​រិន​
២. លោក ចាន់ ផល្លី​
៣. លោក ងួន ស៉ីម​អាន​
៤. លោកស្រី ស្រី គឹម​ឆ​យ​
៥. លោកស្រី ខុង ស៊ុន​អេង​
៦. លោក អ៉ី សំអុល​
៧. លោក ស្លេះ ពុន​យ៉ាម៉ី​ន​
៨. លោក ជា សំណាង​
៩. លោក ឈួន វិន​
១០. លោក អ៊ុក ប្រជា​

​អង្គសន្និបាត​បាន​ប្តេជ្ញា និង​សម្រេចចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការពង្រឹង​នូវ​សមាជិក​បក្ស​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ និង​កសាង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រុមការងារ​គណបក្ស និង​គណៈកម្មាធិកា​របក្ស​ខេត្តកំពង់ចាម គឺ​ធ្វើ​យ៉ាងណា​ខិតខំ​រក្សា​ប្រៀប​ឈ្នះ និង​ដើម្បី​បន្ត​ពង្រីក​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​។​

​អង្គសន្និបាត​ក៏​បាន​ផ្សព្វផ្សាយ និង​ដាក់​ចេញ​នូវ​ទិសដៅ​ការងារ​របស់​គណបក្ស និង​កិច្ចការ​មួយចំនួន​ដែល​ត្រូវ​អនុវត្ត​ចំពោះ​មុខ និង​បាន​ផ្តល់​នូវ​ផែនការ​លម្អិត​ជា​គន្លឹះ​ក្នុង​ការអនុវត្ត​ជាក់ស្តែង ដើម្បី​បម្រើឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​ខាងមុខ ទាំង​ផែនការ​សកម្មភាព​មុន​យុទ្ធនាការ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្ងៃ​បោះឆ្នោត និង​ក្រោយ​ថ្ងៃ​បោះឆ្នោត​ធ្វើយ៉ាងណា​សម្រេច​ទទួលបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.