ខេត្តបន្ទាយមានជ័យ ៖ ដោយមានការសន្ដោសប្រណី ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងការដឹកនាំបញ្ហាផ្ទាល់ពីលោកវីរៈសេនីយ៍ទោទេព រដ្ឋា អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានចាត់អោយរថយន្តពន្លត់អគ្គីភ័យរបស់អធិកា នៃអធិការរដ្ឋាន នគរបាល ស្រុកព្រះនេត្រព្រះ ដើម្បីចុះជួយបាញ់ទឹក នាថ្ងៃត្រាស់ឆ្លងសង្ក្រាន្តឆ្នាំ ថ្ងៃទី ២២ ខែមេសា នៅវត្តអំពិលពោធិប្រាក់ និងថ្ងៃទី ២៣ ខែមេសា នៅវត្តទន្លាប់រង្សី ក្នុងនោះផងដែរក៏មានការចូលរួមពីលោកយឹម យឿន អភិបាលរងនៃគណៈអភិបាល ស្រុកព្រះនេត្រព្រះ និងជាខណៈ បញ្ជាការឯកភាពប្រចាំទិសទីមួយនៅក្នុងឃុំប្រាសាទ លោកបានអញ្ជើញជាខណៈអធិបតីដើម្បីជួយបាញ់ទឹកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តនាថ្ងៃត្រាស់សង្ក្រាន្តឆ្នាំថ្មី រួមមានមួយវត្តអម្ពិលពោធិប្រាក់ ដែលស្ថិតក្នុងភូមិអំពិលឃុំប្រាសាទ និងថ្ងៃទី ២៣ នៅវត្តទន្លាប់រង្សី ដែលស្ថិតក្នុងភូមិទន្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តថ្ងៃត្រាស់សង្ក្រាន្តឆ្នាំថ្មី យ៉ាងច្រើនកុះករក្នុងអបអរនៃកម្មវិធីបុណ្យឆ្លងសង្ក្រាន្តឆ្នាំថ្មី និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានមោទនភាពយ៉ាងក្រៃលែងដោយមានការសន្ដោសប្រណី ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះផងដែរប្រជាពលរដ្ឋរស់នៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សំដែងការអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោកវីរៈសេនីយ៍ទោទេព រដ្ឋា អធិការនគរបាល ស្រុកព្រះនេត្រព្រះ ដែលមានចិត្តសន្តោសប្រណីដើម្បីចាត់ឱ្យរថយន្តពន្លត់អគ្គីភ័យចុះជួយបាញ់ទឹកលេងកម្សាន្តនាថ្ងៃត្រាស់សង្ក្រាន្តឆ្នាំថ្មីដើម្បីសុំសិរីសួស្ដី ជ័យមង្គលវិបុលសុខ មហាប្រសើរជូនចំពោះថ្នាក់ដឹកនាំ សូមប្រកបដោយនូវពុទ្ធិពលទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕




