ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ក្នុងរយៈពេល ៣ថ្ងៃ នៃសង្ក្រាន្តសន្តិភាពខេត្តកណ្ដាល ទទួលបានភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តសប្បាយក្នុងខេត្តកណ្ដាលប្រមាណជាង ៨០ម៉ឺននាក់

ក្នុងរយៈពេល ៣ថ្ងៃ នៃសង្ក្រាន្តសន្តិភាពខេត្តកណ្ដាល ទទួលបានភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តសប្បាយក្នុងខេត្តកណ្ដាលប្រមាណជាង ៨០ម៉ឺននាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងរយៈពេល ៣ថ្ងៃ នៃសង្ក្រាន្តសន្តិភាពខេត្តកណ្ដាល ទទួលបានភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តសប្បាយក្នុងខេត្តកណ្ដាលប្រមាណជាង ៨០ម៉ឺននាក់

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល ថាក្នុងរយៈពេល ៣ថ្ងៃ នៃសង្ក្រាន្តសន្តិភាពខេត្តកណ្ដាល ទទួលបានភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តសប្បាយក្នុងខេត្តកណ្ដាលប្រមាណជាង ៨០ម៉ឺននាក់។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា កត្តាដែលនាំឱ្យមានភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តសប្បាយច្រើនកុះៗនៅក្នុងខេត្តកណ្ដាល មកពីការយកចិត្តទុកដាក់របស់អាជ្ញាធរក្រុង-ស្រុកទាំងអស់ បានរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយនានានៅតាមមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកចិត្តទុកដាក់រក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជូនដល់ប្រជាពលរដ្ឋដែលកំសាន្តសប្បាយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តកណ្ដាលបានយ៉ាងល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះរាល់ការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយយកបណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋប្រគល់ជូនដល់ខ្នងផ្ទះរបស់គាត់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។FB_IMG_1682154424576 FB_IMG_1682154421970 FB_IMG_1682154431227 FB_IMG_1682154427410 FB_IMG_1682154458257 FB_IMG_1682154500887 FB_IMG_1682154442005

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.