ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក សាយ សំអាល់ ៖ «លោកគ្រូ អ្នកគ្រូ ជាអ្នកកសាងធនធានមនុស្ស និងជាអ្នកឆ្លាក់ដួងព្រលឹងជាតិ»

លោក សាយ សំអាល់ ៖ «លោកគ្រូ អ្នកគ្រូ ជាអ្នកកសាងធនធានមនុស្ស និងជាអ្នកឆ្លាក់ដួងព្រលឹងជាតិ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក សាយ សំអាល់ ៖ «លោកគ្រូ អ្នកគ្រូ ជាអ្នកកសាងធនធានមនុស្ស និងជាអ្នកឆ្លាក់ដួងព្រលឹងជាតិ»

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ «លោកគ្រូ អ្នកគ្រូ ជាអ្នកកសាងធនធានមនុស្ស និងជាអ្នកឆ្លាក់ដួងព្រលឹងជាតិ»។ នេះជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងគរុសិស្សទូទាំងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ២២ ខែមេសា ឆ្នាំ២០២៣។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ លោក លោកស្រី និងលោក លោកស្រីជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងគរុសិស្សទូទាំងខេត្តព្រះសីហនុ ជិត១ពាន់នាក់។ 

ឆ្លៀតក្នុងឱកាសនោះ លោក សាយ សំអាល់ បានថ្លែងអំណរគុណ និងសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សារជាថ្មីម្តងទៀត។ លោកបានលើកឡើងថា លោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទីពីរ ក្រៅពីផ្តល់ចំណេះដឹងដល់សិស្សហើយ លោកគ្រូ អ្នកគ្រូក៏ជាអ្នកលើកទឹកចិត្ត ទូន្មានអប់រំពីសីលធម៌ សុវជីវធម៌ គុណធម៌ និងតម្រង់ទិស ដើម្បីឱ្យសិស្សក្លាយជាកោសិកាល្អមួយក្នុងសង្គមជាតិ។ ឯកឧត្តមពិតជាមានមោទនភាពចំពោះការលះបង់ កិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្ហាត់បង្រៀន បណ្តុះបណ្តាលនូវធនធានមនុស្សបន្តវេនពោរពេញដោយសមត្ថភាព ដើម្បីបន្តបេសកកម្មកសាងអភិវឌ្ឍន៍ប្រទេសបន្តទៅមុខទៀត ក្រោមម្លប់នៃសុខសន្តិភាព។

ជាមួយគ្នានេះ លោក សាយ សំអាល់ បានលើកទឹកចិត្តឱ្យសាលារៀនមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ ឲ្យឆ្លើយតបនឹងតម្រូវការបំណិនទសវត្សរ៍ទី២១ បន្ថែមលើការសិក្សាចំណេះទូទៅ ដូចជាការ ដាំដំណាំ ដាំដើមឈើ ដាំឈើហូបផ្លែ ចិញ្ចឹមត្រី កង្កែប ឬជំនាញជួសជុលរថយន្ត ម៉ូតូ ជាដើម។ លើសពីនេះ លោកបានឱ្យដឹងទៀតថា លោកគ្រូ អ្នកគ្រូនឹងត្រូវបានលើកទឹកចិត្តឱ្យមានការពង្រឹងសមត្ថភាពបន្ថែមលើជំនាញ ដោយរៀបចំឱ្យមានអ្នកជំនាញមកចូលរួមបណ្តុះបណ្តាល។ដោយឡែក សាលារៀននឹងមានការបំពាក់ប្រព័ន្ធអ៊ីនធើណិត ដែលជួយពង្រឹងការសិក្សា ស្រាវជ្រាវ លើបំណិននៃការជឿនលឿននៃបច្ចេកវិទ្យាថ្មីនៅលើពិភពលោក៕

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.