ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

នគរបាល​ការពារ​ព្រំដែន​គោក​ស្ពាន​ម៉ាឡៃ​នៃ​វរៈ​សេនា​តូច​លេខ​៨១៥ ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ ទប់ស្កាត់​ប្រជាពលរដ្ឋ ប្រុស ស្រី ចំនួន ៣៩​នាក់ បម្រុង​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់

នគរបាល​ការពារ​ព្រំដែន​គោក​ស្ពាន​ម៉ាឡៃ​នៃ​វរៈ​សេនា​តូច​លេខ​៨១៥ ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ ទប់ស្កាត់​ប្រជាពលរដ្ឋ ប្រុស ស្រី ចំនួន ៣៩​នាក់ បម្រុង​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ​៖ ដោយ​អនុវត្តន៍ យ៉ាង​ម៉ឹងម៉ាត់​តាម​បទបញ្ជា លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​របស់ លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​កម្លាំង​ប៉ុស្តិ៍​ស្ពាន​ម៉ាឡៃ​ចំនួន ០៦​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ពៅ រតនា នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ស្ពាន​ម៉ាឡៃ​នៃ​វរៈ​សេនា​តូច​លេខ​៨១៥​នៅ​រសៀល​ថ្ងៃ​សុក្រ ២​កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៦ ត្រូវ​និង​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៣​នេះ​នៅ​វេលា​ម៉ោង​១៤​នឹង​៤៥​នាទី​បាន សហការ​ជាមួយ​កម្លាំង​យោធា (​វរៈ​៥១៣) ចំនួន ០២​នាក់ បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចំនួន ៣៩​នាក់ (​ស្រី​១៨​នាក់ កុមារ​០២​នាក់​) បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ត្រង់​ចំណុច​គោលដៅ​ដំបូក​វិល ស្ថិតក្នុង​ភូមិ​ដំបូក​វិល ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី ពៅ រតនា នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ស្ពាន​ម៉ាឡៃ​នៃ​វរៈ​សេនា​តូច​លេខ​៨១៥ បានបញ្ជាក់​ថា​៖​ប្រជាពលរដ្ឋ​ដែល​ឃាត់​បាន​មាន​ទីលំនៅ​ក្នុង​ខេត្ដ​ចំនួន ០៦​គឺ​មាន​ដូចខាងក្រោម​:
១.​តាកែវ ០៤​នាក់​
២.​កំពង់ធំ ១៧​នាក់​
៣.​បាត់ដំបង ១១​នាក់​
៤.​បន្ទាយមានជ័យ ០៥​នាក់​
៥.​ពោធិ៍សាត់ ០១​នាក់​
៦.​ប៉ៃលិន ០១​នាក់​
​លោក​វរសេនីយ៍ត្រី ពៅ រតនា នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ស្ពាន​ម៉ាឡៃ​នៃ​វរៈ​សេនា​តូច​លេខ​៨១៥ បានឱ្យដឹងថា បន្ទាប់ពី​ធ្វើ​ការសួរនាំ និង​ធ្វើ​កិច្ចសន្យា​រួច បានប្រគល់​ពួកគាត់​ជូន​ផ្នែក​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ ដើម្បី​អនុវត្ត​បន្ដ​ទៅ​តាម​និតិ​វិធី​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.