ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោក យូ សិរីវុឌ្ឍ៖ ជនក្បត់ជាតិ សម រង្ស៉ី កំពុងអនុវត្តន៍នយោបាយញុះញង់ បំបែកបំបាក់ជាតិ (Video inside)

លោក យូ សិរីវុឌ្ឍ៖ ជនក្បត់ជាតិ សម រង្ស៉ី កំពុងអនុវត្តន៍នយោបាយញុះញង់ បំបែកបំបាក់ជាតិ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារកសាងសមាជិកបក្សក្នុងជួរកម្មករ និយោជិត តាមរោងចក្រក្នុងខេត្តកណ្តាល បានលើកឡើងថា ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី កំពុងអនុវត្តន៍នយោបាយញុះញង់លាបពណ៌ក្នុងចេតនាទុច្ចរិតបំបែក​បំបាក់​ជាតិ និងឆ្ពោះធ្វើបដិវត្តន៍ពណ៌ដណ្តើមយកអំណាចដឹកនាំរដ្ឋដោយខុសច្បាប់។

លោក យូ សិរីវុឌ្ឍ បានលើកឡើងបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ៧១០នាក់ មកពីតាមរោងចក្រនានា ក្នុងសួនឧស្សាហកម្មសំរោង​ធំ ស្ថិតនៅភូមិព្រែកត្រែង១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងជំនួបនោះ លោក យូ សិរីវុឌ្ឍ បានលើកឡើងពីគុណតម្លៃនៃសុខសន្តិភាព ដែល​រកបានមកដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាឥស្សរជនបក្ស​ប្រជាជន​កម្ពុជាជាច្រើនរូបទៀត។

លោក សិរីវុឌ្ឍ បានសង្កត់ធ្ងន់ធ្ងរថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ​នេះហើយ បានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ ចូលមកវិនិយោគបង្កើតរោងចក្រ និងបង្កើតបានជាការងារសម្រាប់ប្រជាពលរដ្ឋ។

និយាយដល់គុណតម្លៃសុខសន្តិភាព លោក យូ សិរីវុឌ្ឍ ក៏បានរំលឹកពីដើមចមនាំឱ្យ​កើតសង្គ្រាមនៅកម្ពុជាផងដែរ។ សម្រាប់លោក យូ សិរីវុឌ្ឍ ភ្លើងសង្គ្រាមនៅកម្ពុជា កាលពីអតីតកាលផ្តើមចេញពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពី​អំណាចកាល​ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមជនក្បត់ជាតិ និងជ្រុល​និយមមាន​ដូចជាព្រះអង្គម្ចាស់ សិរីមតៈ លោក លន់ នល់ លោក អ៉ិន តាំ និង ចេង ហេង ជាដើម។

លោក យូ សិរីវុឌ្ឍ បានបន្តថា នៅពេលនេះក្រុមជនក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៉ី កំពុងបន្តអនុវត្តន៍នយោបាយជ្រុលនិយមនេះទៀតហើយ ដើម្បីដណ្តើម​អំណាចគ្រប់គ្រងរដ្ឋ។

បើតាមលោក យូ សិរីវុឌ្ឍ បានអះអាងថា ក្រុមជនក្បត់ជាតិនេះ គេដឹងច្បាស់ថា មិនអាចយកឈ្នះសម្តេចតេជោ ហ៊ុន សែន តាមផ្លូវនយោបាយបាននោះទេ។ អាស្រ័យហេតុនេះហើយ ពួកគេព្យាយាមប្រើនយោបាយបង្កាច់បង្ខូច បង្កើតព័ត៌មាន​មិន​ពិត លាបពណ៌ ញុះញង់គ្រប់បែបយ៉ាង បំណងបំផុសចលនាខុសច្បាប់​ឆ្ពោះ​ទៅ​ការដណ្តើមអំណាច។

ក្នុងន័យនេះលោក យូ សិរីវុឌ្ឍ អំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ ពិចារណាឱ្យ​បានច្បាស់ មិនត្រូវជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិឈានឆ្ពោះទៅធ្វើ​សកម្មភាពខុសច្បាប់ណាមួយនោះឡើយ។

លោក យូ សិរីវុឌ្ឍ ក៏បានអំពាវនាវកម្មករ កម្មការិនីរួមគ្នាថែរក្សាសុខសន្តិភាពដែល​កំពុងគ្របដណ្តប់ពាសពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋ​មន្ត្រី ដើម្បីមានការងារធ្វើ និងរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.