ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

គណៈកម្មាធិការបក្សប្រជាជនខេត្តរតនគិរី បើកសន្និបាតបូកសរុបការងារ, នាយឧត្តមសេនីយ៍ ជៀង អំ ជំរុញឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

គណៈកម្មាធិការបក្សប្រជាជនខេត្តរតនគិរី បើកសន្និបាតបូកសរុបការងារ, នាយឧត្តមសេនីយ៍ ជៀង អំ ជំរុញឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅក្នុងសាលប្រជុំលោកព្រឹទ្ធាចារ្យ ប៊ូ ថង, នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការគណបក្សប្រជាជនខេត្តរតនគិរី។

អង្គសន្និបាតនេះ មានការចូលរួមពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី, លោក ណាប់ ប៊ុនហេង អនុប្រធានគណៈកម្មាធិការបក្សខេត្តព្រមទាំងលោក លោកស្រីសមាជិកអចិន្ត្រៃយ៍បក្សខេត្ត, សមាជិកគណៈកម្មាធិការបក្សខេត្តជាច្រើនរូប។

នាយឧត្តមសេនីយ៍ ជៀង អំ បានថ្លែងថា ក្រោមការដឹកនាំការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិកន្លងមក ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខយើង សម្រេចបាននូវសមិទ្ធផល លើគ្រប់វិស័យ ក្នុងនោះសង្កត់ធ្ងន់ជាអាទិភាពគឺការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសមិទ្ធផលសង្គមជាតិឲ្យបានរឹងមាំ ស្ថិរភាពគង់វង្ស។

លោកបន្ដថា ជាពិសេសក្រោមការអនុវត្តនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាប្រទេសយើងទទួលបាននូវសុខសន្តិភាពពេញលេញ យើងមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសរបស់យើងឡើងវិញ នាំឲ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។

នាយឧត្តមសេនីយ៍​ ជៀង អំ បន្តថា កន្លងមកយើងបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទទួលបានជោគជ័យរហូតមកដល់ពេលនេះ យើងអាចគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ កាត់បន្ថយការឆ្លងរាតត្បាតនិងគ្រោះថ្នាក់អាយុជីវិត ប្រកបដោយសុវត្ថិភាពកត្តាទាំងនេះបានធ្វឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញបណ្តើរៗប្រកបដោយភាពធន់និងរឹងមាំ។

បន្ថែមលើនេះទៀត នាយឧត្តមសេនីយ៍ ជៀង អំ បានជំរុញឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បង្ការទប់ស្កាត់បទល្មើសក្នុងសង្គមដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង គ្រឿងញៀនខុសច្បាប់ អំពើហឹង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងតាមមូលដ្ឋាន ដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ។

ចំពោះទិសដៅបន្តដើម្បីយកប្រៀបឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៧នៅពេលខាងមុខនេះសូមឲ្យសមាជិក សមាជិកាគណបក្សប្រជាជនបន្តផ្សព្វផ្សាយ និងចាត់តាំងអនុវត្តកម្មវិធី គោលនយោបាយរបស់គណបក្សឲ្យបានទូលំ ទូលាយនិងស៊ីជម្រៅ។ បន្តកសាងនឹងពង្រឹងគណបក្សទាំងផ្នែកនយោបាយ ផ្នែកសតិអារម្មណ៍ និងផ្នែកចាត់តាំងឲ្យបានរឹងមាំ។

សូមបញ្ជាក់ថា ក្នុងអង្គសន្និបាតបានប្រកាសបេក្ខជនពេញសិទ្ធិ និងបម្រុងតំណាងរាស្ត្រអណត្តិទី៧រួមមាន៖លោក គិត ទ្រី (បេក្ខជនពេញសិទ្ធិ), លោក សយ សូណា, លោកស្រី ចក់ មើល និងលោក មួង ប៉ាង (បេក្ខជនបម្រុង) និងប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះជួយមូលដ្ឋានក្រុង ស្រុកទាំង៩ផងដែរ៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.