ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

អាជ្ញាធរខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធ ឬមានបំណងទៅរំលោភលើដីដែលត្រូវដោះស្រាយផលប៉ះពាល់ ចេញពីអនុស្ថានីយអូរសោម សូមបញ្ឈប់ការទាមទារ និងផ្តល់ព័ត៌មានមិនពិត

អាជ្ញាធរខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធ ឬមានបំណងទៅរំលោភលើដីដែលត្រូវដោះស្រាយផលប៉ះពាល់ ចេញពីអនុស្ថានីយអូរសោម សូមបញ្ឈប់ការទាមទារ និងផ្តល់ព័ត៌មានមិនពិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារខេត្តដោះស្រាយសំណងជូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផល លើដីតំបន់អនុស្ថានីយអូរសោម និងរៀបចំបែងចែកអភិវឌ្ឍន៍ដី ស.ជ.ណ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ ឬមានបំណងទៅរំលោភបំពាន នៅលើដីដែលត្រូវដោះស្រាយផលប៉ះពាល់ ចេញពីអនុស្ថានីយ៍អូរសោម សូមបញ្ឈប់ការទាមទារ និងបញ្ឈប់ការផ្តល់ព័ត៌មានមិនពិតផ្សេងៗតាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់មន្ត្រី អាជ្ញាធរនៅក្នុងមូលដ្ឋាន ក៏ដូចជារដ្ឋបាលខេត្តទាំងមូល។

ការអំពាវនាវ របស់លោក ចេង ឡៃ បានធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារ ចុះពិនិត្យដោយផ្ទាល់ លើការដាំបង្គោលរបង ចាក់សសរប៉េតុង និងដាំដំណាំ រំលោភលើដី ស.ជ.ណ ពីសំណាក់ជនខិលខូច ដោយបានការចូលរួមពីឯកឧត្តម អេង គន្ធា អគ្គនាយរងអគ្គីសនីកម្ពុជា តំណាងឯកឧត្តម កែវ រតន: រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គីសនីកម្ពុជា។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន 

លោក ចេង ឡៃ បានឲ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោកសូមជម្រាបជូនដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយនឹងគម្រោងអនុស្ថានីយ៍អូរសោម ដែលស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងវារីអគ្គិសនីស្ទឹងអាតៃនេះ គឺមានពាក់ព័ន្ធជាមួយអនុស្ថានីយ៍អូរសោម និងពាក់ព័ន្ធជាមួយការប្រើប្រាស់ដី របស់ប្រជាពលរដ្ឋ គឺយើងមានផែនការគម្រោងដោះស្រាយផលប៉ះពាល់ សម្រាប់ប្រជាពលរដ្ឋដែលបានរស់នៅលើដីអនុស្ថានីយ៍អូរសោម ចំនួន៩០ហិកតា។ អញ្ចឹងត្រូវបានរកទីតាំងថ្មី ដើម្បីសុំរាជរដ្ឋាភិបាល ធ្វើការដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋដែលមានសរុបចំនួន២៧គ្រួសារ។

លោក ចេង ឡៃ បានបន្ថែមថា ចំនួនប្រជាពលរដ្ឋ២៧គ្រួសារនេះ គឺគាត់បានចាកចេញទៅទីតាំងថ្មី ដែលយើងបានឈូសឆាយរួច និងប្រើហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្នុងដីឡូតិ៍ ដើម្បីដោះស្រាយនោះ គឺមកដល់ពេលនេះ ឃើញថានៅសល់តែ៣គ្រួសារប៉ុណ្ណោះ ដែលគាត់មិនទាន់បានរុះរើផ្ទះសម្បែងចេញ។ ហើយថ្ងៃនេះ លោកបានមកជួបផ្ទាល់ ឃើញថាគាត់នឹងសន្យាចាកចេញពីទីតាំងដីអនុស្ថានីយ៍អូរសោម នៅចុងខែមេសា ឆ្នាំ២០២៣ឆាប់ៗខាងមុខ។

ប្រធានក្រុមការងារខេត្ត បានបញ្ជាក់ថា ទន្ទឹមនឹងនេះ ចំពោះដីដែលយើងបានដោះស្រាយ នូវផលប៉ះពាល់តាមស្មារតីនៃ ស.ជ.ណ គឺមានប្រជាពលរដ្ឋខិលខូចមួយចំនួន បានទៅទន្ទ្រានកាន់កាប់ ធ្វើការបោះបង្គោលព្រំជាហូរហែរ ហើយក្រុមការងាររបស់ខេត្ត ស្រុក និងឃុំ បានចាត់វិធានការជាបន្តបន្ទាប់។ ជាមួយគ្នានោះ ក៏នៅមានជនខិលខូច នៅតែបន្តបោះបង្គោលជាបន្តបន្ទាប់ និងលួចដាំដំណាំពេលយប់ នៅលើដីដែលកំពុងតែចែកជូនប្រជាពលរដ្ឋ ដោះស្រាយផលប៉ះពាល់។

លោក ចេង ឡៃ បានជម្រាបជូនថា កាលពីម្សិលមិញ ក្រុមការងារបានចាត់វិធានការរដ្ឋបាល ចំពោះជនដែលបានរំលោភ បោះបង្គោលព្រំ លើដីដែលបានធ្វើការឈូសឆាយរួច មានន័យថាជាក្រុមដែលបានធ្វើការតវ៉ាកន្លងមក គឺក្នុងចំណោម១៩គ្រួសារ មាន១គ្រួសារនេះ ដែលមាន២នាក់ប្តីប្រពន្ធ គឺបានធ្វើកិច្ចព្រមព្រៀងបញ្ឈប់ទៅប៉ះពាល់លើដីដែលត្រូវដោះស្រាយផលប៉ះពាល់ ចេញពីដីអនុស្ថានីយ៍អូរសោម ដោយសន្តិវិធី។ ជាមួយគ្នានោះប្រសិនបើមិនឈប់ រដ្ឋបាលខេត្ត នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះគ្រួសារពួកគាត់ ទៅតាមកិច្ចព្រមព្រៀងនូវកំណត់ហេតុបញ្ឈប់។

លោកអភិបាលរងខេត្ត ក៏សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋ ដែលរស់នៅលើដីអនុស្ថានីយ៍អូរសោមទាំង៣គ្រួសារ ដែលមិនទាន់បានរុះរើលំនៅដ្ឋានរួចរាល់នោះ សូមរួសរាន់រុះរើឱ្យបានលឿន ទៅតាមផែនការរបស់ក្រសួងរ៉ែ និងថាមពល ជាពិសេសគឺអគ្គិសនីកម្ពុជា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ ឬមានបំណងទៅរំលោភបំពាន លើដីដែលដោះស្រាយផលប៉ះពាល់ នៃអនុស្ថានីយ៍អូរសោម បញ្ឈប់ការទាមទារ និងបញ្ឈប់ការផ្តល់ព័ត៌មានផ្សេងៗតាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់មន្ត្រី អាជ្ញាធរនៅក្នុងមូលដ្ឋាន ក៏ដូចជារដ្ឋបាលខេត្តទាំងមូល។ យើងឃើញហើយថា ទោះបីមានការស្រាយបំភ្លឺពីរដ្ឋបាលខេត្តពោធិ៍សាត់ ក៏នៅមានបន្តបន្ទាប់ ព្រោះបណ្តាញសង្គមនៅតែមាន អញ្ចឹងទៅសូមបងប្អូនប្រជាពលរដ្ឋ ស្វែងយល់ឲ្យបានច្បាស់ អំពីគម្រោងអនុស្ថានីយ៍អូរសោម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.