ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

​អតីត​អ្នកគាំទ្រ​ជន​ក្បត់ជាតិ សម រង្ស៉ី​៖ នយោបាយ សម រង្ស៉ី មានតែ​ការបំផ្លាញ​ជាតិ សូម​បញ្ឈប់​ការជឿ​

​អតីត​អ្នកគាំទ្រ​ជន​ក្បត់ជាតិ សម រង្ស៉ី​៖ នយោបាយ សម រង្ស៉ី មានតែ​ការបំផ្លាញ​ជាតិ សូម​បញ្ឈប់​ការជឿ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ លោក យោ ចាន់ធូ គឺ​ជា​អតីត​អ្នកគាំទ្រ​ដ៏​ងុប​ងល់​មួយ​រូបលើ​គណបក្សប្រឆាំង ដឹកនាំ​ដោយ​ជន​ក្បត់ជាតិ​សម​រង្ស៉ី​។ ជាពិសេស​កាលពី​ឆ្នាំ​២០១៣ លោក យោ ចាន់ធូ បាន​ចូលរួម​ធ្វើ​បាតុកម្ម​យ៉ាង​ប្តូរផ្តាច់​នៅតាម​តំបន់​នានា​ក្នុង​រាជធានី​ភ្នំពេញ រួម​ទាំង​បាតុកម្ម​លើផ្លូ​វវេងស្រេង​ផងដែរ​។​

​បន្ទាប់​ពី​លង់​ជឿ​តាម​សម្តី​អូសទាញ​របស់​ជន​ក្បត់ជាតិ​បង្កបញ្ហា​ចំពោះ​ប្រទេសជាតិ លោក យោ ចាន់ធូ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការគិត​ខុស​របស់ខ្លួន​។ ពេលនេះ លោក ច​ន្ធូ បាន​មើលឃើញ​ថា នយោបាយ​ដឹកនាំ​ដោយ​ជន​ក្បត់ជាតិ​ត​ជំនាន់ សម រង្ស៉ី មិន​បាន​នាំ​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​នោះឡើយ​។ ជា​ពិសេស​ជន​នេះ ធ្វើ​នយោបាយ​គ្មាន​ការទទួលខុសត្រូវ ដឹកនាំ​អ្នកគាំទ្រ​ធ្វើ​សកម្មភាព​ខុសច្បាប់​នានា ហើយ​ពេល​មាន​បញ្ហា​ក៏​រត់​យករួចខ្លួន ទុក​ឱ្យ​អ្នកគាំទ្រ​មាន​បញ្ហា​។​

​ពេលនេះ​លោក យោ ចាន់ធូ បានភ្ញាក់រលឹក ហើយ​បាន​មើលឃើញ​ច្បាស់​ពី​សារជាតិ​នយោបាយ​ពិសពុល​របស់​ជន​ក្បត់ជាតិ សម រង្ស៉ី ហើយក៏​បាន​មើលឃើញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​នាំមក​នូវ​ភាព​រីក​ចម្រើន​សម្រាប់​ជាតិ និង​ប្រជាជន​។​

​លោក យោ ចាន់ធូ បាន​មើលឃើញ​ថា សកម្មភាព​នយោបាយ​ដ៏​ខុសឆ្គង​ដឹកនាំ​ដោយ​ជន​ក្បត់ជាតិ សម រង្ស៉ី កាលពី​ឆ្នាំ​២០១៣ បើ​សម្តេច​តេជោ មិន​បង្ក្រាប និង​ទប់ស្កាត់​ទាន់ពេលវេលា​ទេ​នោះ មិនដឹង​ជា​ជោគ​វាស​ជាតិ និង​ប្រជាជន​កម្ពុជា​ទៅជា​យ៉ាងណា​នោះឡើយ​។​

​យុវជន​ដែល​ធ្លាប់​ចាញ់​ការ​ឧបាយកល​នយោបាយ​ទុច្ចរិត​របស់​ទណ្ឌិត សម រង្ស៉ី រូបនេះ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវជន​ឈប់​ជឿ​តាម​នយោបាយ​របស់​ជន​ក្បត់ជាតិ សម រង្ស៉ី និង​បក្ខពួក ដែលនាំឱ្យ​មាន​វិប្បដិសារី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.