ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក យឹម ស៊ី​ណន ចូលជួប ក្រោយ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក យឹម ស៊ី​ណន ចូលជួប ក្រោយ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ល្ងាច ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៣​នេះ បានអនុញ្ញាត​ឱ្យ លោក យឹម ស៊ី​ណន អតីត​សមាជិក​ក្រុម​ប្រឆាំង​ដ៏​សកម្ម​ម្នាក់ ចូលជួប​សម្ដែង​ការគួរសម ក្រោយពី​លោក​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​។​

​ជំនួប​នេះ បាន​ធ្វើឡើង​រយៈពេល​ជាង​២​ម៉ោង នៅ​គេហដ្ឋាន​របស់​សម្តេច​តេជោ នា​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​សម្តេច​តេជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​លោក លឹម ជា​វុត្ថា អគ្គនាយក​បណ្ដាញ​ព័ត៌មាន Fresh News ជា​អ្នក​ជួយ​សម្របសម្រួល និង​នាំ​លោក យឹម ស៊ី​ណន និង​ក្រុមគ្រួសារ ទៅ​ជួប​សម្តេច​។​

​នៅក្នុង​ជំនួប សម្តេច​តេជោ បាន​ណែនាំ និង​ផ្តល់​អនុសាសន៍​ជាច្រើន សម្រាប់​លោក យឹម ស៊ី​ណន ដែលជា​អ្នក​នយោបាយ​វ័យក្មេង​។​

​ជំនួប​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី លោក យឹម ស៊ី​ណន នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា បានបង្ហាញ​សំណេរ​នៅលើ​បណ្តាញ​សង្គម Facebook ជាមួយនឹង​ពាក្យពេជន៍​ឈឺចាប់​ជា​ទីបំផុត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ដោយសារ​ទង្វើ និង​សកម្មភាព មិន​ខ្វាយខ្វល់​របស់​ក្រុមប្រឆាំង​ទៅលើ​រូបលោក នៅពេល​លោក​ជាប់​ពន្ធនាគារ​។ ក្រៅពី​បង្ហាញ​ការឈឺចាប់​ឥតឧបមា លោក យឹម ស៊ី​ណន បានប្រកាស​គោរព​ស្នើសុំ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី ដើម្បី​សូម​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្រោយ​ឃើញ​មានការ​បង្ហោះ​បែបនេះ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ លោក លឹម ជា​វុត្ថា អគ្គនាយក​បណ្តាញ​ព័ត៌មាន Fresh News សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ប្រកាស​ស្វាគមន៍​ចំពោះ លោក យឹម ស៊ី​ណន​ផងដែរ​។​

​លោក យឹម ស៊ី​ណន ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២៣ បន្ទាប់ពី​បាន​បង្ហោះ​សារ​បែប​ញុះញង់ តាម​បណ្តាញ​សង្គម ពាក់ព័ន្ធ​នឹង​រូបភាព​ព្រះមហាក្សត្រ ព្រះរាជទាន​ព្រះ​អគ្គី​ជ័យ​កីឡា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ខេត្ត​សៀមរាប និង​ត្រូវបាន​តុលាការ​ឃុំខ្លួន​ផងដែរ​។​

​ក្រោយមក នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ លោក​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ដោះលែង បន្ទាប់ពី​លោក​បាន​ចេញ​វីដេអូ និង​សរសេរ​លិខិត​មួយ សូម​ព្រះរាជទាន​ទោស​ពី​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា និង​សូម​ទោស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​សំណេរ​ប្រមាថ​លើ​ហ្វេ​សប៊ុក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.