ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

​មេ​កន្ទុយលេខ​ឈ្មោះភ័​ណ្ឌ និង​ប្រពន្ធ​ស្រី​នាង កំពុងតែ​ត្រូវប៉ាន់ និង​ល្បែង​កន្ទុយលេខ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​

​មេ​កន្ទុយលេខ​ឈ្មោះភ័​ណ្ឌ និង​ប្រពន្ធ​ស្រី​នាង កំពុងតែ​ត្រូវប៉ាន់ និង​ល្បែង​កន្ទុយលេខ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបងៈ លោក​អធិការ ពេជ្រ សា​រ៉ែ​ន និង​ប្រធាន​ប៉េអឹម​ស្រុក សំពៅ​លូន​បើកភ្នែក​មើល ល្បែង​កន្ទុយ លេខ នៅក្នុង​ស្រុក​សំពៅ​លូន​ផង​ដោយ សព្វថ្ងៃ​ល្បែង​នេះ​កំពុងតែ​ត្រូវបាន គេ​ដើរ​លក់​ប្រសេចប្រសាច ដោយ​គ្មាន ខ្លាច​ញញើត​សមត្ថកិច្ច​ណា​ឡើយ​។

​សព្វថ្ងៃ​ប្រជាពលរដ្ឋ​មួយចំនួន សង្ស័យ​ថា​អស់ លោក​ប៉ូលិស​ប៉េអឹម បាន​ដាក់​ខែ​ជាមួយ​មេ​កន្ទុយលេខ​ទាំងនោះ ហើយ​បានជា​មើល មិនឃើញ​ល្បែង កន្ទុយលេខ​ទាំងនោះ  ដែល​កំពុងតែ កើត​ឡើង​ពេញ បន្ទុក នៅ ក្នុងស្រុក​សំពៅ​លូន តែបើ​យើង​ពិត​មើល​អោយ បាន​ច្បាស់​ទៅ​គឺ នៅក្នុង​ស្រុក សំពៅ​លូន មាន ករណី​លក់ និង លេងល្បែង​កន្ទុយលេខ យ៉ាង​អាណា​ធិប តេ​យ្យ ដូច​ប្រជាពលរដ្ឋ​បាន​រាយ ការណ៍​នោះ​មែន​។​

​ដោយ​សព្វថ្ងៃ​មាន​ទីតាំង​លក់ កន្ទុយលេខ​មួយកន្លែង​នៅ​ភូមិ​តា​ស្តា ឃុំ​សន្តិភាព ស្រុក សំពៅ​លូន ខេត្ត បាត់ដំបង ដោយ​ទីតាំង​នេះ​ម្ចាស់​ឈ្មោះភ័​ណ្ឌ និង​អ្នកស្រី​នាង កំពុងតែ​ពើងទ្រូង​អួត​ក្អេង​ក្អាង គ្មាន​កោត ញញើត សមត្ថកិច្ច​ណា​ឡើយ ដោយ​បើក​លក់​កន្ទុយលេខ យ៉ាង​ពេញបន្ទុក​មាន​កូនដៃ រាប់រយ នាក់​ចេញ ចូល ដូច​ផ្សា​លក់​អីវ៉ាន់​តាម​ទីសាធារណៈ អញ្ចឹង តែ​នៅក្នុង​រឿងនេះ បើ​គ្មាន​ការ​បើ​ភ្លើង​ខៀវ ពី សមត្ថកិច្ច អោយ​ល្បែង​នេះ បើក​ឡើង​ខ្លាំង​នៅក្នុង​ស្រុក​នេះ និង​មានការ​ស៊ីសំណូកសូកប៉ាន់ ពី​សមត្ថកិច្ច ប៉ូលិស ប៉េអឹម នោះ​ដែល​បើក​ដៃ​អោយ​លោកភ័​ណ្ឌ និង​អ្នកស្រី​នាង បើក​លក់​កន្ទុយលេខ​ចេញមុខ ចេញ មាត់ ដោយ​គ្មាន​កោតញញើត​ពី សំណាក់​ច្បាប់​របស់​ប្រទេស ដែល​បាន​ចែង​អោយ សមត្ថកិច្ច​គ្រប់​ខេត្ត​ក្រុង បង្ក្រាប​ល្បែង​កន្ទុយលេខ ដើម្បី​សុ​វត្តិភាព​ភូមិ ឃុំ និង​កាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ ទូទាំង ប្រទេស​។​

​នោះ​ដោយឡែក នៅក្នុង​ស្រុក​សំពៅ​លូន សមត្ថកិច្ច​គ្មាន​យកចិត្ត​ទុក្ខ​ដាក់ និង សំដី​របស់​លោក​ស្នងកា​រ ខេត្ត​បាត់ដំបង ដែល​បាន​ប្រកាស​អោយ​បង្ក្រាប​ល្បែង គ្រប់​ប្រភេទ​ដេល​កើ​ង ឡើង​នៅក្នុង​ស្រុក និង​ខេត្ត និ​មួយៗ​អោយបាន​ដើម្បី​សុ​វត្តិភាព​ភូមិ ឃុំ​និង​កាត់បន្ថយ​ភាពក្រីក្រ​ជួន​ប្រជាពលរដ្ឋ​។ ដោយ​រឿងនេះ មិន ទាន់​បាន​ការបំភ្លឺ​ពី​លោក​អធិការ ពេជ្រ សា​រ៉ែ​ន ឡើយ និង​លោក​ប្រធាន​ប៉េអឹម​ស្រុក​សំពៅ​លូន​ឡើយ​៕

2014_11_23c

Filed in: ព័ត៌មាន​សំខាន់ៗ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.