ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី ១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ប្រចាំត្រីមាស​ទី ២ ឆ្នាំ ២០២៣ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី ១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ប្រចាំត្រីមាស​ទី ២ ឆ្នាំ ២០២៣ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​ខេត្ត​ស្វាយរៀង​/​នា​ព្រឹក​ថ្ងៃ​សុក្រ ទី ២១ ខែ មេសា ឆ្នាំ ២០២៣ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី ១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ប្រចាំត្រីមាស​ទី ២ ឆ្នាំ ២០២៣ ក្នុង​ពិធី​នេះ​ដែរ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ ភិរុណ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈ កម្មា​ធិ​ការ​សាខា លោក លោកស្រី ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា ក្រុង ស្រុក​ទាំង ៨ ក្រុម​ប្រតិបត្តិ​សាខា​សរុប​ចំនួន ២១ នាក់ ។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៣ ក៍​ដូចជា​បញ្ហា​ប្រឈម​នានា​ដែល​សាខា អនុសាខា​ជួបប្រទះ និង​ធ្វើ​ការដោះស្រាយ​នូវ​សំណូមពរ​មួយចំនួន​ដែល​មាន​នៅ​ថ្នាក់​សាខា និង​អនុសាខា ។​

​តាម​របៀបវារៈ​ឯកឧត្តម ម៉ែន វិបុល បាន​មានប្រសាសន៍​បើក​កិច្ចប្រជុំ ដោយ​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា ស្មារតី​ទទួលខុសត្រូវ​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​បំពេញបេសកកម្ម​មនុស្សធម៌​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំង​គណៈ​កិត្តិយស​សាខា គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា អនុសាខា​ក្រុង​ស្រុក ក្រុម​កាកបាទ​ក្រហម​ឃុំ​សង្កាត់ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បានរួម​គ្នា​ដោះស្រាយ​ឆ្លើយតប​ដល់​ប្រជាជន​រងគ្រោះ និង​ងាយ​រងគ្រោះ​មហន្តរាយ​បំផុត និង​ការងារ​សង្គម​ជាច្រើន​ទៀត ទទួល​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត ដោយ​មិន​គិត​ពេលវេលា​ឡើយ ។​

​ហើយ​សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការ​សាខា និង​អនុសាខា​ក្រុង ស្រុក យកចិត្តទុកដាក់​តាម​ដាន​ស្តាប់​នូវ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី ១ និង​លើក​ទិសដៅ​បន្ត​របស់​សាខា ដែល​អាន​ដោយ​លោកនាយក​សាខា ។​

​បន្ទាប់​មក​អង្គប្រជុំ​បាន​ពិភាក្សា​អំពី​ការពិភាក្សា​ពី​ការអំពាវនាវ​សប្បុរសជន​ចូលរួម​ឧបត្ថម្ភ​នា​ឱកាស​អបអរ ខួប​លើក​ទី ១៦០ ទិវា ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៣ ការត្រៀម​បង្ការ​គ្រោះមហន្តរាយ ការវាយតម្លៃ​ករណី​គ្រោះមហន្តរាយ ពេល​ទទួលបាន​ព័ត៌មាន គោលការណ៍​ដោះស្រាយ ឆ្លើយតប​គ្រោះមហន្តរាយ ការផ្តល់​អំណោយ​មនុស្សធម៌​របស់​អនុសាខា​ក្រុង ស្រុក​តាម​លទ្ធភាព​ជាក់ស្តែង និង​ការជួសជុល​អគារ​អនុសាខា ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​តាម​ភូមិ និង​ការបំពាក់​ឯកសណ្ឋាន​ដល់​ទីប្រឹក្សា យុវជន ដែល​បាន​បណ្តុះបណ្តាល​រួច ។​

​មានប្រសាសន៍​បូកសរុប​ក្នុង​អង្គប្រជុំ និង​ក្រោយ​ពី​បាន​ស្តាប់​ការពិភាក្សា មតិយោបល់ និង​អនុម័ត​ទៅលើ​សេចក្តីព្រាង​របាយការណ៍​សកម្មភាព និង​របាយការណ៍​ហិរញ្ញវត្ថុ និង​ទិសដៅ​អនុវត្ត​បន្ត​រួចមក ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ថ្លែង​អណរ​គុណ ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​បញ្ចេញ​មតិយោបល់ កែសម្រួល​បំពេញបន្ថែម និង​អនុម័ត​ទៅលើ​របាយការណ៍​ប្រចាំ​ត្រីមាស​ទី ១ និង​ទិសដៅ​ការងារ​បន្ត ។​

​ចំពោះ​អនុសាខា​បើទោះបី​ការអនុវត្ត​ទៅ​មាន​ភាពខុសគ្នា មាន​ចំណុច​ខ្លាំង និង​ចំណុចខ្សោយ ក៍​នៅតែ​ខិតខំ​ប្រឹងប្រែង​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការដោះស្រាយ​គ្រោះមហន្តរាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​បាន​ទាន់ពេលវេលា ។​

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.