ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

​សម្តេច ម៉ែន សំអន ផ្តល់​អនុសាសន៍​៤​ចំណុច ដល់​គ្រូបង្វឹក គ្រូ​ជំនួយ​ជា​នារី និង​កីឡាការិនី ដើម្បី​យក​ជ័យជម្នះ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ

​សម្តេច ម៉ែន សំអន ផ្តល់​អនុសាសន៍​៤​ចំណុច ដល់​គ្រូបង្វឹក គ្រូ​ជំនួយ​ជា​នារី និង​កីឡាការិនី ដើម្បី​យក​ជ័យជម្នះ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គ្រូបង្វឹក គ្រូ​ជំនួយ​ជា​នារី និង​កីឡាការិនី​ជម្រើស​ជាតិ កម្ពុជា​ចំនួន ៣៦៨​នាក់ ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ពិធី​សំណេះសំណាល​នេះ បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃ​សុក្រ ទី​២១ ខែ​មេសា ឆ្នាំ​២០២៣​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​សមាជិក​សមាជិកា អង្គពិធី​ទាំងមូល ដោយ​ក្តី​នឹករលឹក និង​ការគិតគូរ​សុខទុក្ខ​គ្រប់បែបយ៉ាង​។​

​សម្តេច​បាន​ថ្លែងថា «​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន បានប្រែក្លាយ​ប្រទេស ដែល​រាំ​រ៉ៃ​ដោយសារ​សង្គ្រាម មក​ជា​ប្រទេស មាន​ការរីកចម្រើន និង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្រោម​ម្លប់​នៃ​សុខសន្តិភាព​។ ទន្ទឹម​នឹង​នោះ​ផង​ដែរ វិស័យ​កីឡា​ក៏​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ កន្លង​មក​កីឡាករ​-​កីឡា​ការ​រិនី​យើង បាន​ដណ្តើម​យក​នូវ​មេដាយ​ជាច្រើន ជូន​ជាតិ​មាតុប្រទេស​វិញ និង​បាន​ធ្វើឱ្យ​យើង​មាន​ឈ្មោះ បោះ​សម្លេង​នៅក្នុង​តំបន់ និង​ពិភពលោក​»​។​

​ចំណែកឯ​គោលបំណង​នៃ​ការរៀបចំ​ពិធី​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​បន្ថែម​ទៀត ដល់​កីឡាការិនី ឱ្យ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ កសាង​ឆន្ទៈ​មោះមុត និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការប្រកួត ដោយ​ឈរ​លើ​ស្មារតី​សាមគ្គី ភាព​ជាតិ និង​អន្តរជាតិ ដើម្បី​ដណ្តើម​ជោគជ័យ និង​កិត្តិយស ជូន​ប្រទេស​ជាតិ​។​

​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នឹង​ត្រូវ​ប្រារព្ធ​ពិធី​បើក នា​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣​ខាងមុខ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​នឹង​ចាប់ផ្តើម​ពី ថ្ងៃទី​៣ ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៣​។ ការធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គឺជា​មោទនភាព និង​ជា​មុខមាត់​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​មកហើយ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ផ្តាំផ្ញើ​លោក លោកស្រី​ជា​គ្រូបង្វឹក គ្រូ​ជំនួយ​ជា​នារី និង​ក្មួយៗ​កីឡាការិនី​ជម្រើសជាតិ​ទាំងអស់ នូវ​ចំណុច​មួយចំនួន ដូចខាងក្រោម​៖
*​ទី​១៖ កីឡា​ការិនី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ប្រឹងប្រែង​ប្រកួត តែ​ត្រូវ​ចៀសវាង​ការបំពានច្បាប់ គោរព​លក្ខខណ្ឌ​ប្រកួត និង​មិន​ត្រូវ​ប្រើប្រាស់​សារធាតុ​ប៉ូវ​កម្លាំង និង​ទង្វើ​មិន​គប្បី​មួយ​ចំនួន ដែល​នាំឱ្យ​ប៉ះពាល់ សេចក្តីថ្លៃថ្នូរ​របស់​ជាតិ ព្រោះ​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ ពិត​ជា​សំខាន់​ណាស់​។​
*​ទី​២៖ សូម​គ្រូបង្វឹក និង​គ្រូ​ជំនួយ ខិតខំ​បង្វឹក និង​ផ្តល់​បច្ចេកទេស ក្នុង​ការប្រកួត​ទៅដល់​កីឡាការិនី​ទាំងអស់ និង​ផ្តល់​កម្លាំងចិត្ត និង​លើកទឹកចិត្ត ដល់​កីឡាការិនី​ទាំងអស់ឲ្យ​យកចិត្តទុកដាក់​ហ្វឹកហាត់ និង​ការប្រកួត​។​
*​ទី​៣៖ កីឡាការិនី​ទាំងអស់​ត្រូវ​ខិតខំ​ហ្វឹកហាត់ គោរព​វិន័យ មាន​សាមគ្គីភាព​ផ្ទៃក្នុង និង​មាន​សាមគ្គី ភាព​ល្អ​ជាមួយ​កីឡាករ​-​កីឡា​ការិនី​បរទេស​ទាំងអស់ ដែល​មក​ចូលរួម​ប្រកួត និង​ត្រូវ​រក្សា​ឲ្យបាន​នូវ​ក្រមសីលធម៌ ក្នុង​ការប្រកួត​
*​ទី​៤៖ សូម​ទាំងអស់​គ្នា​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​យើង​។​
​សូមបញ្ជាក់​ថា កីឡា​សម្រាប់​ការប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ (32nd SEA Games) មាន​ចំនួន​៣៧​ប្រភេទ​កីឡា និង​មាន​កីឡាករ កីឡា​រិនី ចំនួន​១២៤០៤​នាក់ នៃ​ប្រតិភូ​កីឡា ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​។ ដោយឡែក​សម្រាប់​កម្ពុជា មាន​៤២​សម្ព័ន្ធ​កីឡា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.